Thursday, September 18, 2025
Homeតារាខ្មែរលើកទឹកចិត្តខ្លួនឯង!!! Roth Make Up ធ្វើខួបកំណើត ក្រោយបង្ហាញមុខក្នងរឿងថ្មី

លើកទឹកចិត្តខ្លួនឯង!!! Roth Make Up ធ្វើខួបកំណើត ក្រោយបង្ហាញមុខក្នងរឿងថ្មី

Roth Make Up ដែលចាត់ទុកជក់ផាត់មុខ ជាអាវុធលើកដាក់សម្រស់ផ្ទៃមុខតារាស្អាតឬអាក្រក់ តាមការកំណត់ថ្វីដៃរបស់នាងនោះ ស្រាប់តែពេលនេះលេចមុខចូលរួមសម្ដែងក្នុងភាពយន្ដខ្នាតធំរឿង ”កំហឹងខ្មោចCute” របស់ផលិតកម្មអូហ្វីម ដែលត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ។

នេះមិនមែនជាលើកទីមួយទេ ដែលរ័ត្ន បានឈានចូលសម្ដែងភាពយន្ដនោះ ប៉ុន្តែកន្លងមកគេឃើញអ្នកផាត់មុខឲ្យតារាល្បីៗរូបនេះសម្ដែងកុនខ្នាតធំមួយចំនួនមកហើយ ដូចជារឿង ”ប៉ុបពីទៅហូលលីវូដ”, ”ម្ជុលបាទសមុទ្រ” និងរឿង ”កូនពស់កេងកង” ជាដើម។ ប៉ុន្ដែរគ្រាន់តែបានទទួលតំណែងក្នុងរឿង ”កំហឹងខ្មោចCute” ស្រាប់តែ​ កញ្ញារ័ត្ន បានធ្វើពិធីជប់លៀងខួបកំណើតយ៉ាងភ្ញាក់ផ្អើលតែម្ដងកាលពីពេលថ្មីៗនេះ។

អ្នកផាត់មុខឲ្យតារាល្បីៗដែលកំពុងមានទីផ្សាររូបនេះ បានឲ្យដឹងថា “ក្នុងរឿង ”កំហឹងខ្មោចCute” នោះ នាងសម្ដែងជាតួម្ញិកម្ញក់ក្រម៉េចក្រមើមដណ្ដើមតួប្រុស…។

នាងបន្តថា ការថតកុន គឺគ្រាន់តែបន្ថែមពីលើការងារ Make Up របស់នាងប៉ុណ្ណោះ នាងគ្រាន់បំណងចោលអាជីពចាស់ឡើយ។

ដោយឡែក កាលពីថ្ងៃទី១៦ ខែកក្កដានេះដែ រនាងបានប្រារព្ធធ្វើខួបកំណើតគម្រប់៣០ឆ្នាំ នៅហាងវីហ្រ្វេន បឹងត្របែក ដែលមានតារាល្បីៗចូលរួម ដូចជាអ្នកនាងលី ម៉ារីណា, ឆឹម សក្កដា, ណាក់ ស្រីណា និងវ៉ាន់ វរលក្ខណ៍ ជាដើម ដែលកម្មវិធីនោះនាងរៀបចំដើម្បីលើកទឹកចិត្តខ្លួនឯងដែលថតរឿងថ្មី ”កំហឹងខ្មោចCute” ដែលត្រៀមដាក់បញ្ចាំងនេះ។

កញ្ញារ័ត្ន បានឲ្យដឹងទៀតថា នាងនៅតែបន្ដឆ្លៀតថតភាពយន្ដថែមទៀត បន្ថែមលើអាជីព Make Up ដែលបានចាប់យកអាជីពមួយនេះ ជាង៥ឆ្នាំមកហើយ ព្រោះការស្រលាញ់។

នាងបានបន្តទៀតថា កន្លងមកទស្សនិកជនពិបាកនៅជិតតារាល្បីៗណាស់ ប៉ុន្ទែពេលនាងក្លាយទៅជាអ្នកផាត់មុខឲ្យពួកគេនោះ មានមោទកភាពដែលមិនត្រឹមតែបាននៅក្បែរទេ គឺបានថ្នាក់ថ្នមស្បែកមុខឲ្យអ្នកចម្រៀងល្បីៗទាំងនោះផង ក្នុងនោះមានដូចជា លោកព្រាប សុវត្ថិ, ឆន សុវណ្ណារាជ, នីកូ, នាយក្រឹម និងពេជ្រ សោភា ជាដើម៕

RELATED ARTICLES