Thursday, September 18, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត កាន់តែប្លែកទៅៗ

ខេមរៈ សិរីមន្ត កាន់តែប្លែកទៅៗ

តារាចម្រៀងហង្សមាស ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ដែលបានដឹកដៃភរិយាកូន៣ អ្នកនាងកុយ ផល្លី ទៅសាសងស្នេហ៍នៅប្រាសាទបាយ័ន លើទឹកដីខេត្តសៀមរាប នោះ ស្រាប់តែសិរីមន្ត បាននាំប្រពន្ធបង្ហួសទៅឡើងកំពូលប្រាសាទ ព្រះវិហារទៀត រួចស្លៀកពាក់ឈុតទាហានប៉ារ៉ាផង ដែលធ្វើឱ្យកងទ័ពការពារព្រំដែន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្មានតែគណៈប្រតិភូរបស់យោធាឡើងទៅពិនិត្យកម្លាំងយាមកាមនៅទីនោះ។ ប៉ុន្តែតាមពិតទាហាននោះ គឺជាខេមរៈ សិរីមន្ត និងប្រពន្ធរបស់គេ អ្នកនាងផល្លី ដែលពួកគេបណ្តើរគ្នាទៅសាសងស្នេហ៍លើកំពូលប្រាសាទសោះ។

យ៉ាងណា ការពាក់ឯកសណ្ឋានទាហានរបស់ខេមរៈ សិរីមន្ត នៅពេលនេះមិនមែនជារឿងចៃដន្យទេ ព្រោះកន្លងមកធ្លាប់លេចឮថា តារាចម្រៀងរូបនេះមានស័ក្តិពាក់លើស្មាទៅហើយ បើទោះជាកន្លងមក សិរីមន្ត មិនដែលចេញច្បាំងក្តី។

ការបែកធ្លាយរឿង សិរីមន្ត ពាក់ស័ក្តិធំកើតឡើងនៅពេលដែលបុណ្យសពតារាចម្រៀងខេមរៈ ស្រីពៅ កាលពីថ្ងៃទី២៨ ខែមករា នៅផ្ទះវីឡារបស់សិរីមន្ត នៅមុខសួនកម្សាន្តចម្ការព្រីងនោះ ត្រូវបានគេដាក់កម្លាំងការពារសុទ្ធតែជាកងអង្គរក្ស។

ម្នាក់ៗបានខ្សឹបខ្សៀវគ្នាថា សិរីមន្ត ពាក់ស័ក្តិធំហើយ អ៊ីចឹងហើយបានជាកន្លងមក សិរីមន្ត មានអង្គរក្សតាមការពារនិងបើកឡានជូនដូចអ្នកធំដែរ។

ដោយឡែកការបង្ហាញភាពស្អិតល្មួតរបស់ខេមរៈ សិរីមន្ត  ជាមួយប្រពន្ធកូន៣ អ្នកនាងកុយ ផល្លី នៅពេលនេះគឺសិរីមន្ត ចង់ឆ្លើយ តបចំពោះមហាជនមួយចំនួនដែលសង្ស័យថា អតីតតារាសាន់ដេ រូបនេះ ធ្លាក់កូដជាងមុន តាំងពីស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស ហើយការចុះខ្សោយនេះ ដោយសារតែអ្នកខ្លះអស់ជំនឿលើ សិរីមន្ត ដែលប្រឹងប្រកែករឿងគ្មានប្រពន្ធកូនជាមួយអ្នកកាសែត ដល់ទៅ៩ឆ្នាំ ហើយទីបំផុតបែរជាមានកូន៣ទៅ វិញ។

យ៉ាងណា សិរីមន្ត មិនទាន់សន្យាថានឹងដឹកដៃអ្នកនាងផល្លី រៀបការចំហនៅពេលណាឡើយ បន្ទាប់ពីលោកប៊ុនថៃ ធ្លាប់អះអាងថាបានរៀបការម្តងទៅហើយ កាលពីឆ្នាំ២០០៩ ប៉ុន្តែមិនដែលបង្ហាញរូបថតអាពាហ៍ពិពាហ៍ឱ្យឃើញដូចលោកព្រាប សុវត្ថិ ឡើយ៕

RELATED ARTICLES