Thursday, September 18, 2025
Homeតារាខ្មែរសុខ សីឡាលីន មិនឲ្យថៅកែខកចិត្ត ក្រោយទទួលតំណែង X Factor Cambodia

សុខ សីឡាលីន មិនឲ្យថៅកែខកចិត្ត ក្រោយទទួលតំណែង X Factor Cambodia

បើទោះជាមិនមែនកំពូលតារាចម្រៀង តែកញ្ញាសុខ សីឡាលីន ដែលត្រូវថៅកែហង្សមាស ប្រគល់តំណែងជាគណៈកម្មការឱ្យ X Factor Cambodia រដូវកាលទី១នេះ មិនធ្វើឱ្យលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាម្ចាស់ក្រុមហ៊ុនខកបំណងឡើយ។

អតីតតារាចម្រៀងផលិតកម្ម Blue Diamond, M រូបនេះ ត្រូវបានអ្នកទស្សនាសរសើរថា នាងពូកែវោហោរស័ព្ទជាងខេមរៈ សិរីមន្ត ទៅទៀត បើទោះជាពួកគេទើបទទួលតំណែងថ្មីនេះនៅរដូវកាលទី១ ដូចគ្នាក៏ដោយ។

យ៉ាងណា សុខ សីឡាលីន ពិបាកក្នុងការដណ្តើមភាពលេចធ្លោជាងឱក សុគន្ធកញ្ញា និងណុប បាយ៉ារិទ្ធ ដែលពួកគេមានបទពិសោធន៍ច្រើនជាងនាង។

សុខ សីឡាលីន មិនសូវមានបទល្បីលេចធ្លោទេ តែកន្លងមកគេចាប់អារម្មណ៍នាងលើការច្រៀងបទជាភាសាអង់គ្លេស។ ប៉ុន្តែតាំងពីស្រីស្អារ៉េត ស៊ូហ្សាណា អាចច្រៀងបទអង់គ្លេសបាន ហើយរូបសម្រស់ទាក់ទាញផងនោះ ធ្វើឱ្យសីឡាលីន នៅទ្រឹង។

ទោះជាយ៉ាងណា ទស្សនិកជនជឿថា តំណែងថ្មីនេះធ្វើឱ្យសីឡាលីន កែប្រែមុខមាត់ថ្មីជាមិនខាន។ ដោយឡែករឿងស្នេហាវិញ សីឡាលីន ដែលធ្លាប់ត្រូវបានគេចោទថា នាងវ៉ៃឫកខ្លាំងនេះ តាំងពីត្រូវអតីតសង្សារអ៊ុក មិន្ទណារិទ្ធ រៀបការប្រពន្ធចោលមកមានដំណឹងថា តារាស្រអែមស្រស់រូបនេះភ្ជាប់ស្នេហ៍ជាមួយពិធីករ និងអ្នកផលិតកម្មវិធី PNN លោកជីមមី។

ប៉ុន្តែគ្មានដំណឹងថា សីឡាលីន ចូលរោងការឆាប់ៗឡើយ ខណៈដែលប្អូនស្រីនាង សុខ ស្រីលក្ខណ៍ បានរៀបការជាមួយតន្ត្រីករអ៊ុក រួន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ទៅហើយ៕

RELATED ARTICLES