នៅទីបំផុតអ្នកមេម៉ាយសាច់សខ្ចី សុខ ស្រីនាង បានស្គាល់រសជាតិធ្វើជាគណៈកម្មការដែរ ហើយបើទោះជានាងនៅមានបទពិសោធន៍ខ្ចី ហើយមិនទាន់ឈានដល់ចំណុចកំពូលតារាចម្រៀងក្ដី។

អតីតតារាចម្រៀង KH និងសាន់ដេ សុខ ស្រីនាង ត្រូវបានថៅកែហង្សមាស ពេញចិត្តពីសមត្ថភាពរបស់នាងរហូតឲ្យកាន់តំណែងធំជាគណៈកម្មាការ Cambodian Idol Junior សម្រាប់រដូវកាលទី១ ដែលត្រូវប៉ះជាមួយលោកព្រាប សុវត្ថិ និងឆន សុវណ្ណារាជ។

ការឡើងធ្វើជាអ្នកផ្ដល់បទពិសោធន៍ដល់យុវកុមារក្នុងការប្រលងច្រៀងនេះ ត្រូវបានក្រុមការងារផលិតកម្មរស្មីហង្សមាស ផ្ដល់ទំនុកចិត្តដល់ស្រីនាង ថា នាងអាចធ្វើទៅបាន បន្ទាប់ពីមានការបណ្ដុះបណ្ដាលពីសំណាក់អ្នកជំនាញនៅហង្សមាស ជាច្រើនខែមក។

ប៉ុន្ដែយ៉ាងណាមហាជនបានលើកឡើងមិនខុសពីតារាកំពូលទើស ម៉ៃ សុគន្ធ ធ្លាប់លើកឡើងឡើយថា តារាចម្រៀងពេជ្រ សោភា ដែលឈានដល់កំពូលម្នាក់ហាក់ត្រូវបានគេមើលរំលង។ ប៉ុន្ដែអ្វីដែលប្លែ គណៈកម្មការលើកនេះត្រូវបាត់មុខឱក សុគន្ធកញ្ញា បើទោះជាស្វាមីរបស់នាង លោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស មានសិទ្ធិចង់ដាក់ ឬដកអ្នកណាចេញពីតំណែងគណៈកម្មការមែន ប៉ុន្តែលោកមុនដាក់ប្រពន្ធលោកចូលទៅកម្មវិធីនេះទៀតឡើយបន្ទាប់ពីមានអ្នកខ្លះថា សុគន្ធកញ្ញា ចេញច្រើនពេក ឡើងសាំនោះ ទើបលោកឲ្យស្រីនាង ចូលកាន់តំណែងធំនេះវិញម្ដង។

នេះមិនមែនជាលើកដំបូងទេ ដែលអ្នកមេម៉ាយគ្មានកូនមួយគ្រាប់ សុខ ស្រីនាង ដែលស្ពាយបង្វេចចេញពីសាន់ដេ ចូលជ្រកនៅហង្សមាស ត្រូវបានលោកថៅកែហង្សមាសផ្ដល់ទំនុកចិត្តដល់នាងនោះ។

សុខ ស្រីនាង ធ្លាប់ត្រូវបានផលិតកម្មធំនេះផ្ដល់តំណែងតួឯកឲ្យនាង ក្នុងរឿង ”រាជនីយភូមិគ្រឹះ” ទៀតផង ទើបធ្វើឲ្យស្រីនាង កាន់តែឡើងថ្លៃ រហូតគ្រាន់តែច្រៀងតែ៣បទ តាមបណ្ដាទូរទស្សន៍ផ្សេងៗ ១កម្មវិធីនាងស៊ីថ្លៃដល់ទៅ៥០០ដុល្លារ ធ្វើឲ្យអ្នកដឹកនាំកម្មវិធីមួយចំនួនឈឺក្បាលទៀតផង។

យ៉ាងណា អតីតប្រពន្ធលោកស៊ី សុវត្ថិ ដែលលែងលះគ្នាជិត១០ឆ្នាំនេះ មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីឡើយ បើទោះជាពេលនេះគេជឿថា នាងមិនមែនទុកបេះដូងឲ្យនៅទំនេរក្ដី៕