អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង និងលោកអ៊ំ ក្សត្រា ហៅនាយកៃដ បានចូលរោងការហើយកាលពីព្រឹកមិញនេះ និងវេលាល្ងាចនេះនឹងដល់កម្មវិធីជប់លៀងធំ។ ការចូលរោងការនៅថ្ងៃ គឺប៉ះចំថ្ងៃខួបកំណើតរបស់អ្នកនាងផងដែរ។

អ្នកនាងខ្ញុង បាននិយាយលើឆាកកាលពីពេលថ្មីៗ ខណៈពេលដែលអ្នកនាងបានចូលរួមពិធីឡើងគេហដ្ឋានរបស់មិត្តរួមការងារលក់ដីឡូតិ៍ថា “អ្នកនាងពិតជាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ហ្នឹងមែន ហើយថ្ងៃនោះគឺប៉ះចំថ្ងៃខួបកំណើតរបស់អ្នកនាងតែម្តង”។

អ្នកនាងនិយាយលេងបន្លំមែនថា “អ្នកនាងសូមអញ្ជើញមិត្តរួមការងារដីឡូតិ៍ទាំងអស់កុំបីខាន ហើយកុំភ្លេចចងដៃនាង១គុណនឹង២ ព្រោះថ្ងៃនាងរៀបការ ប៉ចំថ្ងៃខួបកំណើតរបស់អ្នកនាងតែម្តង”។

គួរបញ្ជាក់ថា មុនដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរនេះនាងខ្ញុង និងនាងកៃដ បានធ្វើការជាអ្នកលក់ដីឡូតិ៍នៅក្រុមហ៊ុនមួយដែលពួកគេកាក់កបគួរសម អាចរកប្រាក់ចំណូលបន្ថែមពីលើអាជីពកំប្លែង ហើយពួកគេទិញផ្ទះរួមគ្នាបាន១ល្វែង កាលពីឆ្នាំមុនទៀតផង៕
