Thursday, September 18, 2025
Homeតារាខ្មែរពេជ្រ ថាណា ទាំងឡានទំនើប ផ្ទះប្រណីត មានថ្ងៃនេះ ដោយសារបងប្អូនគាំទ្រ

ពេជ្រ ថាណា ទាំងឡានទំនើប ផ្ទះប្រណីត មានថ្ងៃនេះ ដោយសារបងប្អូនគាំទ្រ

តារាចម្រៀងសំនៀងស្រែកខ្លាំង ហើយក៏ជាចំណែកមួយដែលមហាជនលើកឡើងថា ធ្វើឱ្យតារាចម្រៀងដែលកំពុងជ្រកនៅផលិតកម្មខេមរៈ សិរីមន្ត ចុះខ្សោយខ្លះៗ គឺពេជ្រ ថាណា។

ម្ចាស់បទ “មានប្រពន្ធល្អមិនចេះថែ” នោះបានឱ្យដឹងថា ពេលនេះ រូបគេមានមោទកភាពដែលមានផ្ទះនិងរថយន្តទំនើបជិះ ដោយសារតែការចូលច្រៀងនៅផលិតកម្មថោន ហើយត្រូវបានទស្សនិកជនគាំទ្រ។

ប៉ុន្តែ ថាណា ថា ការមានទ្រព្យប៉ុណ្ណេះ គឺមិនទាន់ដល់ចំណុចដែលខ្លួនចង់បាននោះទេ ព្រោះនៅថ្ងៃអនាគតចង់បើកមុខរបរអ្វីមួយក្រៅពីរង្វង់សិល្បៈ។

តារាថោន ថ្លែងថា “ខ្ញុំទិញផ្ទះបាន២ឆ្នាំហើយ គឺទិញផ្តាច់មិនបង់រំលោះទេ។ ឥឡូវខ្ញុំទិញបានរថយន្តដែលខ្លួនឯងស្រលាញ់ទៀត ដែលលុយទាំងអស់នេះកើតចេញពីសិល្បៈទាំងស្រុងគ្មានពីណាមកជួយយើងទេ។

តាំងពីខ្ញុំចូលថោន មក យើងបានសម្រេចបំណងច្រើន ដោយសារតែមានបងប្អូនគាំទ្រហ្នឹងឯង”។

ថាណា ថា នៅពេលខាងមុខ លោកអាចនឹងចាប់ដៃគូជាមួយស្រីស្អាតរ៉ាប៊ី ផងដែរ៕

RELATED ARTICLES