តារាចម្រៀងសំនៀងស្រែកខ្លាំង ហើយក៏ជាចំណែកមួយដែលមហាជនលើកឡើងថា ធ្វើឱ្យតារាចម្រៀងដែលកំពុងជ្រកនៅផលិតកម្មខេមរៈ សិរីមន្ត ចុះខ្សោយខ្លះៗ គឺពេជ្រ ថាណា។

ម្ចាស់បទ “មានប្រពន្ធល្អមិនចេះថែ” នោះបានឱ្យដឹងថា ពេលនេះ រូបគេមានមោទកភាពដែលមានផ្ទះនិងរថយន្តទំនើបជិះ ដោយសារតែការចូលច្រៀងនៅផលិតកម្មថោន ហើយត្រូវបានទស្សនិកជនគាំទ្រ។

ប៉ុន្តែ ថាណា ថា ការមានទ្រព្យប៉ុណ្ណេះ គឺមិនទាន់ដល់ចំណុចដែលខ្លួនចង់បាននោះទេ ព្រោះនៅថ្ងៃអនាគតចង់បើកមុខរបរអ្វីមួយក្រៅពីរង្វង់សិល្បៈ។

តារាថោន ថ្លែងថា “ខ្ញុំទិញផ្ទះបាន២ឆ្នាំហើយ គឺទិញផ្តាច់មិនបង់រំលោះទេ។ ឥឡូវខ្ញុំទិញបានរថយន្តដែលខ្លួនឯងស្រលាញ់ទៀត ដែលលុយទាំងអស់នេះកើតចេញពីសិល្បៈទាំងស្រុងគ្មានពីណាមកជួយយើងទេ។

តាំងពីខ្ញុំចូលថោន មក យើងបានសម្រេចបំណងច្រើន ដោយសារតែមានបងប្អូនគាំទ្រហ្នឹងឯង”។

ថាណា ថា នៅពេលខាងមុខ លោកអាចនឹងចាប់ដៃគូជាមួយស្រីស្អាតរ៉ាប៊ី ផងដែរ៕

