តារាចម្រៀងផលិតកម្ម M វណ្ណា ស័ក្តិ ដែលជាកូនប្រុសលោកយាយណយ សំណាង នោះ ធ្លាប់លេចឮថា មានប្រពន្ធជិត10នាក់ឯណោះ តែមិនដែលបានរៀបការត្រឹមត្រូវឡើយ។

កាលពីថ្ងៃទី11 ខែសីហា តារាចម្រៀងវណ្ណា ស័ក្តិ បាននាំកូនស្រីម្នាក់ឈ្មោះកញ្ញាវណ្ណ ណាណា អាយុ15ឆ្នាំ ឡើងច្រៀងនៅឆាកតន្ត្រីអាស៊ីអាគ្នេយ៍ ទើបធ្វើឱ្យមិត្តភក្តិរួមអាជីពមានការភ្ញាក់ផ្អើលខ្លាំង ហើយពួកគេបានសួរថា កូនលោកយាយណយ សំណាង រូបនេះ មានប្រពន្ធពេលណា ទើបមានកូនពេញក្រមុំស្តូកទៅហើយ។

វណ្ណា ស័ក្តិ មិននិយាយច្រើនទេ គ្រាន់តែទទួលស្គាល់ថា កញ្ញាវណ្ណ ណាណា ពិតជាកូនស្រីរបស់ខ្លួនមែន មិនមែនជាក្មួយ ដូចអ្នកខ្លះយល់ច្រឡំឡើយ។

វណ្ណា ស័ក្តិ ធ្លាប់ជាអ្នករាំអមព្រាប សុវត្ថិ ជាច្រើនឆ្នាំ តែដោយសាររូបគេមានទឹកដមសំឡេងស្រដៀងនឹងឆាយ វីរៈយុទ្ធ ទើបមានឱកាសបានចូលទៅច្រៀងនៅផលិតកម្ម M ជំនួសវីរៈយុទ្ធ ដែលចេញទៅ BIGMAN។

អំឡុងពេលជ្រកនៅផលិតកម្ម M វណ្ណា ស័ក្តិ ល្បីបាន1បទ គឺបទ “ពេលផឹកស្រវឹងនឹកអូនជាងគេ”ហើយពេលនេះរូបគេជាតារាចម្រៀងប្រចាំនៅហាងហេភីផាលែស ផងដែរ។

តកញ្ញាវណ្ណ ណាណា បានអះអាងថា នាងពិតជាកូនស្រីរបស់តារាចម្រៀងវណ្ណា ស័ក្តិ មែន តែរស់នៅខេត្តកណ្តាល ជាមួយលោកយាយតាំងពីតូច។ នាងថា ប៉ារបស់នាងធ្លាប់ឱ្យលុយដល់នាងចាយនិងរៀនដែរ ហើយពេលនេះ នាងចង់ធ្វើជាតារាចម្រៀងដូចប៉ាដែរ។

គួរបញ្ជាក់ថា ក្រៅពីតារាចម្រៀងវណ្ណា ស័ក្តិ ពេលនេះតារាដែលព្រមបង្ហាញប្រពន្ធកូន មានលោកខាន់ ជេមស៍ និងឆាយ វីរៈយុទ្ធ ដែរ ខណៈដែលខេមរៈ សិរីមន្ត វិញ លាក់ប្រពន្ធកូនបានយូរជាងគេ គឺដល់ទៅ9ឆ្នាំឯណោះ ទើបព្រមសារភាពថា ខ្លួនមានប្រពន្ធនិងកូន3នាក់ទៅហើយ ដែលធ្វើឱ្យក្រមុំៗមួយចំនួនធ្លាប់លង់ស្នេហ៍លោកដាច់ផ្ងារតែម្តង៕
