Friday, May 1, 2026
Homeទេសចរណ៍នាវាទេសចរណ៍ ដឹកភ្ញៀវ៤០០នាក់ ចូលទស្សនាខេត្តព្រះសីហនុ

នាវាទេសចរណ៍ ដឹកភ្ញៀវ៤០០នាក់ ចូលទស្សនាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសខ្នាតយក្ស ១គ្រឿង ឈ្មោះ Seven SEAS NM IGATOR សញ្ជាតិ BAHAMAS ដែលមានដឹកភ្ញៀវទេសចរប្រមាណជាង ៤០០នាក់ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេ សចរណ៍ខ្នាតយក្ស ឈ្មោះ Seven SEAS NM IGATOR បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ សរុបចំនួន ៤១៣នាក់ ក្នុងនោះមានស្រី ចំនួន២១៣នាក់ មាន២៤សញ្ជាតិ និងមានក្រុមនាវិកចំនួន ៣៧២នាក់ ក្នុងនោះមាន នាវិកស្រី ចំនួន៨០នាក់ មាន៣៩សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺសញ្ជាតិអាមេរិក មាន ចំនួន២៦២នាក់។

ចំពោះលក្ខណៈបច្ចេកទេសនាវា មានបណ្តោយប្រវែង ១៧២,៥៣ម៉ែត្រ និងទទឹង មានប្រវែង២៤,៨ម៉ែត្រ និងមានជម្រៅទឹក ៧ម៉ែត្រ។

នាវាដឹកភ្ញៀវទេសចរខាងលើ ចូលចតក្នុងគោលបំណងទស្សនាតំបន់កម្សាន្តបែបវប្បធម៌្បសាសនា ប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា និងបានឈ្វេងយល់ពីការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាវាខាងលើនេះ ដឹកភ្ញៀវទេសចរធ្វើដំណើរមកពីប្រទេសវៀតណាម ហើយបានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៤រសៀល ថ្ងៃដដែល។

នៅក្នុងឱកាសនៃការចូលចតនាវាទេសចរណ៍ខាងលើនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុង-ខេត្តព្រះសីហនុ បានសម្របសម្រួលជូនដល់ភ្ញៀវទេសចរ លើឯកសារ (ប៉ាស្ព័រ) ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវទេសចរផងដែរ នៅក្នុងឱកាសនៃការចូលចតនាវាខាងលើនេះ ភ្ញៀវទេស ចរ បានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន តំបន់ឆ្នេរ និងវត្តអារាម ដើម្បីឈ្វេងយល់ពីវប្បធម៌ សាសនា និងប្រពៃណី របស់ព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES