Thursday, September 18, 2025
Homeតារាខ្មែរបេប៊ី ថៅកែពេញចិត្ត ឲ្យ៣ក្នុងពេលតែមួយ

បេប៊ី ថៅកែពេញចិត្ត ឲ្យ៣ក្នុងពេលតែមួយ

ថ្វីត្បិតតែកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី ជាតារាចំណូលថ្មីរបស់ផលិតកម្មថោន មែន ប៉ុន្តែស្រីស្អាតរូបនេះត្រូវបានថ្នាក់ដឹកនាំរបស់ផលិតកម្មនេះយកចិត្តទុកដាក់ខ្លាំង រហូតឱ្យនាងចេញបទចម្រៀងបន្តគ្នាដែលចេញម្តងដល់ទៅ3បទឯណោះ។

ប៉ុន្តែអ្វីដែលចម្លែកគឺក្នុងចំណោមបទចម្រៀងទាំង3បទនោះ គឺបេប៊ី ច្រៀងសុទ្ធតែបទញាក់ទាំងអស់ ដោយគ្មានបទស្លូវ1បទឡើយ។

បេប៊ី ថ្លែងថា “មុនដំបូងខ្ញុំត្រៀមចេញតែ1បទទេ គឺបទ “Baby Lonely” ហើយពេលនេះបានថតជា MV ហើយ។ ប៉ុន្តែឥឡូវគឺផលិតកម្មអនុញ្ញាតឱ្យខ្ញុំចេញថែម2បទទៀត គឺបទ “សើចអត់?” និងបទ “Hey Baby”។ ប៉ុន្តែបទទាំង2នេះ ខ្ញុំមិនទាន់បានថត MV ទេ គ្រាន់តែរៀបចំអស់ហើយដែលអាចចេញថតនៅពេលបន្តបន្ទាប់គ្នានេះ”។

បេប៊ី បន្តថា “ចំពោះរឿងចេញម្តង3បទ ហើយខ្ញុំច្រៀងតែបទញាក់ទាំងអស់នេះ គឺខាងផលិតកម្មតម្រូវដែលមើលទៅ តាមខ្ញុំយល់ គឺមកពីថ្នាក់ដឹកនាំសម្លឹងមើលឃើញថា ខ្ញុំច្រៀងបទញាក់ទៅស៊ីច្រើនជាងបទស្លូវ ហើយមើលទៅ។ ប៉ុន្តែក្នុងនាមជាតារាចម្រៀង ខ្ញុំចង់ច្រៀងទាំងស្លូវនិងញាក់ឱ្យបានដូចគ្នា មិនមែនចង់តែស្លូវរហូតទេ”។

បេប៊ី បញ្ជាក់ថា ដើម្បីឱ្យ MV បទចម្រៀងរបស់នាងបើកឆាកនៅផលិតកម្មថោន មានការចាប់អារម្មណ៍នោះទាំងក្បាច់រាំ និងការតុបតែងខ្លួន គឺនាងមានការរៀបចំឱ្យបានល្អដោយសារនាងមានគ្រូរាំបង្ហាត់ និងអ្នកផាត់មុខផ្ទាល់ខ្លួន។ ប៉ុន្តែនៅពេលសួរពីការមានជំនឿប៉ុនណាចំពោះការសង្ឃឹមថា MV នឹងទទួលបានភាពជោគជ័យនោះ ស្រីស្អាតរចនាពេជ្រ ថា មិនទាន់ហ៊ាននិយាយទុកជាមុនទេ គឺទុកឱ្យមហាជនជាអ្នកឱ្យតម្លៃទៅចុះ ប៉ុន្តែតាមរយៈការច្រៀងសម្តែងតាមឆាកតន្ត្រីកាលពីពេលថ្មីៗនេះ នាងឃើញមានទស្សនិកជនគាំទ្រច្រើន។

ពិធីការិនី CTN បន្ថែមថា “ខ្ញុំបានយកបទចម្រៀងទាំង3បទនោះឡើងឆាកកាលពីពេលថ្មីៗនេះ ឃើញបងប្អូនមានការគាំទ្រច្រើនមែនទែន។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ តែការសង្ឃឹមថា ត្រូវទីផ្សារបានប៉ុនណាសម្រាប់ Concert នាពេលខាងមុខនេះ ខ្ញុំមិនទាន់ហ៊ាននិយាយទេ ព្រោះថាពេលវេលានៅច្រើន។

ការទៅដល់ថោន របស់ស្រីស្អាតបេប៊ី ត្រូវបានមហាជនលើកឡើងថា នាងមិនមែនប្រជែងជាមួយតារាចម្រៀងមាស សុខសោភា ទេ ប៉ុន្តែគឺប្រាកដជាប៉ះទីផ្សារជាមួយនាងរ៉ាប៊ី យ៉ាងស្វិតស្វាញជាមិនខាន ព្រោះតារាទាំង2មានឈ្មោះស្រដៀងគ្នា ហើយក្បាច់រាំនិងសម្រស់មិនចាញ់គ្នាឡើយ។

ប៉ុន្តែបេប៊ី ថា នាងស្គាល់និងរាប់អានគ្នាជាមួយរ៉ាប៊ី តាំងពីមុននាងចូលថោន ម៉្លេះ អ៊ីចឹងគ្មានរឿងអីទៅប្រកួតប្រជែងគ្នាយកឈ្នះចាញ់នោះឡើយ៕

RELATED ARTICLES