Friday, September 19, 2025
Homeតារាខ្មែរនី រតនា អរស្ទើរហោះ ប្រពន្ធមានផ្ទៃធំហើយ

នី រតនា អរស្ទើរហោះ ប្រពន្ធមានផ្ទៃធំហើយ

នី ម៉ាប់ ហៅនី រតនា ដែលក្រោយរៀបការប្រពន្ធហើយ ប្រឈមការស្ងប់ស្ងាត់ជាមួយអាជីពចម្រៀង ព្រោះពិបាកតតាំងជាមួយតារាកូន៣ ខេមរៈ សិរីមន្ដ នោះ ពេលនេះបានប្រែទៅជាភាពរីករាយវិញម្ដង ដោយសារប្រពន្ធរបស់អ្នកចម្រៀងដែលធ្លាប់មានប្រវត្តិកម្សត់មកពីខេត្តកំពង់ធំ រូបនេះ មានផ្ទៃពោះហើយ។

តាមរយៈការឱបប្រពន្ធ និងបង្ហាញភាពហ៊ឺហាដោយបញ្ឈររថយន្ដទំនើប Range Rover ពណ៌ស នៅក្រោយខ្លួននោះ រតនា ថ្លែងសារថា ពេលនេះអ្វីដែលខ្លួននិងប្រពន្ធបានទន្ទឹងរង់ចាំជាយូរមកហើយនោះ គឺបានសម្រេចហើយ ដោយសារមានសមាជិកថ្មីហើយ។ ប៉ុន្ដែនៅពេលដែលក្រុមអ្នកគាំទ្រតារាចម្រៀងរូបនេះ សួរថា តើបានកូនប្រុសឬស្រីតារាចម្រៀង នី រតនា មិនឆ្លើយតបឡើយ។

ការរីករាយពេលដឹងថា ប្រពន្ធមានផ្ទៃពោះរបស់តារាចម្រៀងនី រតនា នៅពេលនេះ ស្របពេលដែលតារាចម្រៀងរួបទ្រនំ ឱក សុគន្ធកញ្ញា ក៏កំពុងពពោះកូន៦ខែផងដែរ ផងដែរ ទើបធ្វើឲ្យលោករតនា ត្រេកអរខ្លាំងណាស់ ព្រោះភរិយារបស់ខ្លួននឹងកើតកូនក្រោយប្អូនថ្លៃថៅកែហង្សមាស ដែរ។

គួរបញ្ជាក់ថា នី រតនា បានដឹកដៃនាងហេង សុវណ្ណភក្ដិណា រៀបការកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ធ្វើឲ្យរតនា មានទ្រព្យឡើងយ៉ាងលឿនរហ័ស ព្រោះតែឪពុកក្មេករបស់គេ ជាអ្នកមានទ្រព្យស្ដុក។

រតនា ដែលធ្លាប់ជិះរថយន្ដ Toyota Prius នោះ បានប្ដូរមកជិះរថយន្ដ Lexus RX350 និងRange Rover ទៀតផង ហើយលោករតនា តែងតែបណ្ដើរភរិយាជាកូនអ្នកមាននោះ ទៅសាសងស្នេហ៍យ៉ាងផ្អែមល្ហែមនៅតាមតំបន់ទេសចរណ៍មួយចំនួន។

ទោះជាយ៉ាងណា នី រតនា ហាក់ប្រឈមការធ្លាក់ចុះទីផ្សារចម្រៀង ក្រោយមានប្រពន្ធនេះ ព្រោះតារាកូន៣រួមទ្រនំ ខេម ប៊ុនថៃ និងថែល ថៃ ត្រូវបានគេមើលឃើញថា មានសមត្ថភាពខ្ពស់ជាងរតនា ដែលច្រៀងបទស្រែកខ្លាំងៗមិនបាន ប៉ុន្តែច្រៀងតែស្ទីលថ្នមសំឡេងនេះ៕

RELATED ARTICLES