Friday, September 19, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា មិនទុកខ្លួនឲ្យទំនេរ ប្រកាសលេងសិល្បៈដល់ថ្ងៃសម្រាលកូន

ឱក សុគន្ធកញ្ញា មិនទុកខ្លួនឲ្យទំនេរ ប្រកាសលេងសិល្បៈដល់ថ្ងៃសម្រាលកូន

តារាចម្រៀងឱក សុគន្ធកញ្ញា បានដឹកដៃប្តីរបស់នាង លោកអ៊ឹង សុខលី ចូលរួមសន្និសីទកាសែតមួយកាលពីពលថ្មីៗនេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ហើយនាងបានអះអាងប្រាប់អ្នកសារព័ត៌មានថា ពេលនេះនាងមានផ្ទៃពោះ 6ខែទៅហើយ ដែលទារកក្នុងផ្ទៃរបស់នាងគឺជាកូនប្រុស។

ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ថែមទាំងថា ពេលនេះនាងនិងប្តីបានដាក់ឈ្មោះឱ្យកូនប្រុសរបស់នាងជាឈ្មោះ ហៅក្រៅថា “ឆលី” ខណៈដែលឈ្មោះកូនពេញជាផ្លូវការតែម្តង នាងនិងស្វាមីមិនទាន់ឯកភាពគ្នានៅឡើយ។

ថ្លែងនៅចំពោះមុខអ្នកកាសែតនោះ សុគន្ធកញ្ញា ថែមទាំងអះអាងថា បើទោះជានាងមានផ្ទៃពោះមែន ប៉ុន្តែនាងនឹងបន្តការងារសិល្បៈរហូតដល់ថ្ងៃនាងសម្រាលកូនដំបូងតែម្តង។

ឱក សុគន្ធកញ្ញា កាន់តែមានផ្ទៃពោះខ្ទាតធំទៅៗនៅរយៈពេលចុងក្រោយនេះ ប៉ុន្តែនាងនៅតែប្រឹងធ្វើការងារសិល្បៈទាំងពោះធំ ដោយកាន់តំណែងជាគណៈកម្មការ X Factor Cambodia រដូវកាលទី1នេះ ខណៈដែលស្វាមីរបស់នាងជាអ្នកគ្រប់គ្រងកម្មវិធីទាំងមូល៕

RELATED ARTICLES