មាន សូនីតា មិនបាច់ប្រឹងថតកុនកណ្តាលអធ្រាត្រនិងសម្តែងខារ៉ាអូខេកណ្តាលថ្ងៃ នាំតែខ្លោចស្បែក ក៏នាងអាចដេកចាយលើគំនរលុយចាយមិនចេះអស់ឡើយ។ នេះជាការលើកឡើងរបស់តារាដែលស្និទ្ធស្នាលជាមួយសូនីតា ស្របពេលដែលពួកគេឃើញស្រីស្អាតរូបនេះកាន់តែមានជីវភាពហ៊ឺហាទៅៗមិនចាញ់ជំទាវៗសេដ្ឋិនីឡើយ។
ប៉ុន្តែការកើនទ្រព្យលឿនដូចផ្លេកបន្ទោររបស់សូនីតា ពេលនេះចំពេលដែលរឿងស្នេហារបស់នាងជាមួយលោកគយសម្បុរស វ័យ៥០ប្លាយម្នាក់ ត្រូវបានគេខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈ។

ប៉ុន្តែនៅពេលដែលគ្រប់គ្នាកាន់តែចង់ដឹងថា តើចំណងស្នេហ៍សូនីតា និងលោកគយ នោះឈានទៅដល់ណាហើយនោះ សាមីខ្លួនផ្ទាល់សូនីតា កាន់តែប្រឹងគេចវេះពីអ្នកកាសែតមិនព្រមបកស្រាយបំភ្លឺ ហើយនាងមិនដែលហ៊ានបណ្តើរ ឬកៀកកើយបុរសកូនកាត់ចិននោះម្តងណាឡើយ។

សកម្មភាពរបស់ស្រីស្រស់សូនីតា នៅពេលនេះ អំឡុងពេលដែលនាងកាន់តែមានទ្រព្យកើនលឿន ដូចជាការទិញផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោ) បើកហាងក្រមា និងការលេងម៉ូដរថយន្តទំនើបៗនៅពេលចុងក្រោយនេះផងដែរ។
ប៉ុន្តែសូនីតា មិនហ៊ានសម្ញែងមានអង្គរក្សតាមការពារដូចតារាមួយចំនួនទៀត ដែលមានគូស្នេហ៍ជា មន្ត្រីធំៗនោះឡើយ ព្រោះខ្លាចផ្អើលមេឃ។
ចំណែកតារាមួយចំនួនទៀតបានលើកឡើងថា សូនីតា ព្យាយាមលាក់គូស្នេហ៍នៅពេលនេះ ព្រោះតែបុរសនោះមិនមែននៅទំនេរឡើយ។

មាន សូនីតា លេចធ្លោចុងក្រោយ តាមរយៈរឿង “ផ្កាថ្ម” ហើយនាងមិនសូវសម្រុកថតកុន និង MV ដូចមុនទៀតឡើយ គឺប្រឹងតែថែរក្សាសម្រស់ឱ្យស្បែកកាន់តែសខ្ចីប៉ុណ្ណោះ តាំងពីស្រីស្រស់ត្រូវលោកគយតាមស្អិតដូចស្ករតាំងម៉ែមក។
យ៉ាងណា ការប៉ះស្នេហ៍ដ៏រសើបជាមួយលោកគយនេះ ធ្វើឱ្យមាន សូនីតា ហាក់ស្ងប់ស្ងាត់ទៅវិញរឿងនាងត្រូវថៅកែស្រីលក់ពេជ្រម្តុំផ្សារធំថ្មី និងថៅកែកាហ្វេមួយទៀត ដែលមានប្រពន្ធកូនហើយ នៅម្តុំផ្សារធំថ្មី ដែលធ្លាប់តាមស្នេហានាងនោះ ពួកគេត្រូវបង្ខំចិត្តដកថយទៅវិញអស់ ព្រោះមិនអាចប្រជែងជាមួយលោកគយបានទៀតទេ។

ប្រភពបានឱ្យដឹងថា ទោះជា សូនីតា នៅសល់តែលោកគយម្នាក់ដែលនៅស្នេហានាងមិនប្រែប្រួលចិត្តមែន ប៉ុន្តែនាងបានខ្ទាតស្នេហ៍ដល់ទៅ២អំឡុងពេលនេះ គឺថៅកែស្រីលក់ពេជ្រនិងថៅកែកាហ្វេ ខណៈដែលមន្ត្រីធំៗផ្សេងទៀតក៏មិនហ៊ានព្យាយាមថ្ពក់បេះដូងនាងដែរ ដោយសារតែគេដឹងថា ស្រីស្អាតរូបនេះមិនមែនទុកបេះដូងឱ្យនៅទំនេរឡើយ។

ប៉ុន្តែសូនីតា វិញ នាងព្យាយាមបិទបាំងរឿងស្នេហាជាងគេ ហើយថែមទាំងគេចវេះមិនផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដែលចង់ឱ្យនាងលាតត្រដាងរឿងស្នេហ៍នោះឡើយ។
មហាជនមួយចំនួនបានលើកឡើងថា មាន សូនីតា អាចនឹងដើរតាមគន្លងអតីតតារាមួយចំនួន ដែលបោះបង់អាជីពសិល្បៈហើយស្រវាទ្រព្យ ហេតុនេះហើយគេជឿថា មិនយូរទេតារារូបនេះនឹងអាចបាត់មុខបន្តិចម្តងៗពីសិល្បៈជាមិនខាន។

ខណៈដែលមុននេះ នៅ សុនិតា ដែលប្រកែកញ៉ាញរឿងមាន ស្នេហាជាមួយអតីតប្តី អ្នកនាងលី ម៉ារីណា នោះ ស្រាប់តែពេលនេះកើតកូនង៉ាបានមួយទៅហើយ៕