ការស្លាប់បាត់បង់ជីវិតរបស់នាយសាន់ម៉ៅ តារាកំប្លែងមានកេរ្តិ៍ឈ្មោះល្បីល្បាញពេញផ្ទៃប្រទេស នៅពេលនេះ បានធ្វើឲ្យមហាជននិងអ្នកសិល្បៈជាច្រើនមានការសោកស្តាយជាខ្លាំង និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធលោកបានទៅសុគតិភពថែមទៀតផង។

សាកសពនាយសាន់ម៉ៅ បានដឹកមកដល់ភ្នំពេញ និងយកទៅតម្កល់នៅវត្តព្រែកបា្រ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីនាយបានស្លាប់នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យក្នុងខេត្តអូប៊ុន ប្រទេសថៃ ដោយបំបង់ខ្យល់គាំងបេះដូង។

លោកអឹុម ជីវ៉ា ជាតារាសិល្បៈដំបូងគេដែលចូលរួមបុណ្យសពនាយសាន់ម៉ៅ បានបង្ហោះសារថា “សពតារាកំប្លែង នាយសានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅវេលាម៉ោង៣ព្រឹកនេះ R.I.P ការស្លាប់រប់តារាកំប្លែងរូបនេះដោយស្ទះបំបង់ខ្យល់គាំងបេះដូង បន្ទាប់ពីដឹកមកពីព្យាបាលនៅមន្ទីពេទ្យថៃ”។

លោកអុឹម ជីវ៉ា បានបន្ថែមថា “សពនិងត្រូវបូជានៅថ្ងៃសោរ៍ ទី០៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលាម៉ោង៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារនៃសពផង ដោយក្តីគោរពៈ អំពីខ្ញុំបាទ: អុឹម ជីវ៉ា”៕

