Friday, September 19, 2025
Homeតារាខ្មែរអ្នកដឹកនាំកម្មវិធីសិល្បៈ លោកគួច ខេវិន ប្រតិកម្មសម្តីទណ្ឌិតសម រង្សី

អ្នកដឹកនាំកម្មវិធីសិល្បៈ លោកគួច ខេវិន ប្រតិកម្មសម្តីទណ្ឌិតសម រង្សី

លោកគួច ខេវិន បានសម្ដែងការអាក់អន់ចិត្តចំពោះលោកសម រង្សី ប្រធានកិត្តិយសគណៈបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា សញ្ញាបត្រពីសាលា West Point របស់សហរដ្ឋអាមេរិក ដែលឯកឧត្តមហ៊ុន ម៉ាណែត បានទទួលកាលពីឆ្នាំ១៩៩៩នោះ ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត។

លោកគួច ខេវិន ក្នុងនាមជាអតីតនិស្សិតជាប់អាហាររូបករណ៍ម្នាក់ នៅសកលវិទ្យាល័យ Northeastern University នៃរដ្ឋ Boston, Massachusetts សហរដ្ឋអាមេរិក។

លោកខេវិន ដែលបានទទួលសញ្ញាបត្រជាអនុបណ្ឌិតផ្នែកទស្សនវិទ្យាពីសកលវិទ្យាល័យល្បីឈ្មោះមួយនេះកាលពីឆ្នាំ១៩៩២នោះ អ្នកផលិតកម្មវិធីទូរទសុ្សន៍ល្បីឈ្មោះរូបនេះថា មានអារម្មណ៍ឈឺចាប់និងខកចិត្តខ្លាំងចំពោះការលើកឡើងរបស់លោកសម រង្សី កាលពីពេលថ្មីៗនេះ ដែលអាចប៉ះពាល់ដល់កិត្តិយសនិស្សិតដែលកំពុងរៀននៅសហរដ្ឋអាមេរិក ក៏ដូចជាអ្នកដែលបានបញ្ចប់ការសិក្សារនៅអាមេរិករួចហើយ ក្នុងនោះមានទាំងរូបលោកផ្ទាល់ផងដែរ ដែលបានខំតស៊ូរៀនសូត្ររាប់ឆ្នាំ តែលោកសម រង្សី ថាបានត្រឹមសញ្ញាបត្រលំដាប់ទី២។

លោកគួច ខេវិន បានថ្លែងសារថា ”តើទណ្ឌិតសម រង្សី មានមនសសិកា សមជាអ្នកនយោបាយដែលគួរឲ្យឈរឈ្មោះ ដើម្បីប្រជាជនខ្មែរបោះឆ្នោតជ្រើសរើសដឹកនាំប្រទេសបានដែរឬទេ? បើសូម្បីតែជាតិខ្មែរមានកិត្តិយសទទួលសញ្ញាបត្រជាន់ខ្ពស់ តាមរយៈនៃការតស៊ូសិក្សានៅឯបរទេស ក៏ត្រូវទណ្ឌិតរូបនេះមើលងាយមើលថោក មិនលើកតម្លៃជាតិខ្លួនឯងផងនោះ”?។

លោកខេវិន បានបន្តថា “ពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ បន្ទាប់ពីបានឃើញសារ និងវីដេអូស្ដីពីសកម្មភាពអះអាងរបស់លោកទណ្ឌិតសម រង្សី ដែលថានៅអាមេរិក គេមានបែងចែកសញ្ញាបត្រជាពីរប្រភេទ ប្រភេទទី១ សម្រាប់និស្សិតនៅអាមេរិក រីឯប្រភេទទី២ គឺសម្រាប់និស្សិតមកពីក្រៅប្រទេស គឺវាគ្រាន់តែជាការឆ្លុះបញ្ចាំងមួយនៃចំណេះដឹង និងជំនាញកម្រិតទាបតែប៉ុណ្ណោះ…”។

លោកបានបន្តទៀតថា “ខ្ញុំចង់សួរថា តើបងប្អូនខ្មែរដែលកំពុងសិក្សានៅឯសហរដ្ឋអាមេរិក យល់យ៉ាងណាដែរចំពោះពាក្យសំដី គ្មានមនសិការរបស់ទណ្ឌិតរត់គេចទោសរូបនេះ? ប៉ុន្តែទោះជាទណ្ឌិតសម រង្សី បំភ្លៃការពិត ហើយអះអាងយ៉ាងនេះក៏ដោយ ក៏កូនខ្មែរមួយចំនួនដូចជារូបខ្ញុំនេះ និងកូនខ្មែរយើងជាច្រើនទៀត បានរៀនចប់បានទទួលសញ្ញាបត្រ បានយកចំណេះដឹងពីការរៀនសូត្រនោះ មកបំពេញការងារបម្រើជាតិមាតុភូមិរបស់ខ្លួន ដោយស្មោះនិងអស់ពីសម្ថភាព…”។

លោកបានបញ្ជាក់ថា “តើកូនប្រុសស្រីរបស់ទណ្ឌិតសម រង្សី បានទទួលសញ្ញាបត្រប្រភេទទីប៉ុន្មានដែរ? ហើយកូនទណ្ឌិតរូបនេះធ្លាប់យកចំណេះដឹងស្អីខ្លះ មកបម្រើជាតិមាតុភូមិខ្លួនឯងហើយឬនៅ? បើទណ្ឌិតកំសាកមិនបានជួយកូនខ្មែរ មិនបានការពារសន្ដិភាពក៏គួរកុំប្រមាថមើលងាយខ្មែរ កុំកុហកបោកប្រាស់ខ្មែរ ដើម្បីប្រយោជន៍ បុគ្គលខ្លួន។ ខ្មែរស្រលាញ់ជាតិទាំងអស់សុទ្ធតែបានស្គាល់ហើយក្រយ៉ៅទណ្ឌិតសម រង្សី ដើម្បីទៅដល់គោលដៅសូមជនរួមជាតិខ្មែរ ឈប់ស្ដាប់ឆ្កែព្រួសនៅតាមចិញ្ចើមផ្លូវ…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ លោកសម រង្សី បាននិយាយទៅកាន់អ្នកគាំទ្រជាសាធារណៈនៅសហរដ្ឋអាមេរិក ដោយចោទថា សញ្ញាបត្រដែលឯកឧត្តមហ៊ុន ម៉ាណែត ទទួលបានពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រការទូត សម្រាប់ផ្ដល់ឲ្យនិស្សិតយោធាបរទេសជាការលើកទឹកចិត្តប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនចាំបាច់រៀន ក៏បានចូលនឹងបានជាប់ដោយងាយដែរ។

ជុំវិញការចោទប្រកាន់នេះធ្វើឲ្យមានប្រតិកម្មជាច្រើនពីមហាជន និងអតីតនិស្សិតដែលធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិក ក្នុងនោះមានទាំងលោកគួច ខេវិន ម្នាក់ដែរ។

ដោយឡែក ឧត្តមហ៊ុន ម៉ាណែត វិញ បានបបួលលោកសម រង្សី ភ្នាល់គ្នាដោយមានលក្ខខណ្ឌថា បើសិនអ្វីដែលលោកសម រង្សី លើកឡើងថា សញ្ញាបត្រដែលលោកបានទទួលពីសាលា West Point ជាញ្ញាបត្រក្លែងក្លែង ឬជាសញ្ញាបត្រប្រភេទទី២មែននោះ លោកនឹងលាលែងពីតួនាទីទាំងអស់ ហើយព្រមធ្វើជាប្រជនជនស៊ីវិលជារៀងរហូត។ ប៉ុន្ដែបើលោកសម រង្សី មិនបានបង្ហាញថា សាលា West Point មានសញ្ញាបត្រពីរប្រភេទខុសគ្នានោះទេ សូមលោកសម រង្សី លាឈប់ពីជីវិតនយោបាយជារៀងរហូត។

ក្រោយឯកឧត្តមហ៊ុន ម៉ាណែត បបួលភ្នាល់នេះ លោកសម រង្សី បានតបខ្លីថា ចំណេះដឹងនិងជំនាញពិតប្រាកដ ត្រូវបង្ហាញតាមរយៈស្នាដៃជាក់ស្ដែង និងស្មារតីទទួលខុសត្រូវ មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ។

ចំណែកអ្នកនាំពាក្យស្ថានទូតអាមេរិក អ្នកស្រី Emily V. Zeeberg បានប្រាប់អ្នកកាសែតថា ជនទាំងឡាយដែលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញលក្ខខណ្ឌនៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ៕

RELATED ARTICLES