Friday, September 19, 2025
Homeតារាខ្មែរសូ ដានីតា វ័យឈានចូល៣៧ឆ្នាំហើយ មិនស្នេហ៍ប្រុសក្មេង

សូ ដានីតា វ័យឈានចូល៣៧ឆ្នាំហើយ មិនស្នេហ៍ប្រុសក្មេង

សូ ដានីតា បានចេញមុខមកបញ្ជាក់ថា នាងឆ្នាំនេះអាយុ៣៦ឈានចូល៣៧ឆ្នាំទៅហើយ អ៊ីចឹងរឿងប្រុសក្មេងមកញីញក់អី មិនមែនជាចំណូលចិត្តរបស់នាងទេ ហើយនាងក៏មិនត្រូវការប្រុសសង្ហាវ័យក្មេងអីដូចគេម៉ៃនោះដែរ។

ការថ្លែងរបស់សូ ដានីតា នៅពេលនេះចំពេលដែលនាងទៅចូលរួមមង្គលការអាលីហ្សា និងស៊ឹម សូលិកា ហើយត្រូវមិត្តភក្តិនិយាយចំអន់ថា ល្មមដល់ពេលរៀបការដូចគេដូចឯងហើយ ចង់នៅយូរដល់ណាទៀតទៅ?

សូ ដានីតា ប្រាប់អ្នកយកព័ត៌មានយើងក្នុងបទសម្ភាសន៍ កាលពីពេលថ្មីៗនេះថា “ខ្ញុំនិយាយឱ្យត្រង់ ទៅចុះឱ្យរៀបការជាមួយអ្នកណាទៅ? យើងអត់គូចឹង ការម៉េចទៅ? ខ្ញុំនិយាយចំៗតែម្តងរឿងគូស្រករនេះ ខ្ញុំចូលលក្ខណៈ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល” ហើយ។

សូ ដានីតា បន្តថា អ្នកខ្លះនិយាយថា ខ្ញុំហ្នឹងស្រលាញ់តែប្រុសក្មេងសង្ហាអី! ខុសស្រឡះ អត់អ៊ីចឹងទេ យើងវ័យនេះទៅហើយ ទៅរកក្មេងញីញក់អីទៀតទៅ? យើងត្រូវការអ្នកច្បាស់លាស់ មិនមែនមកលេងសើចទេ ប៉ុន្តែអ្នកដែលគេស្រលាញ់យើងស្មោះហ្នឹង រកអត់ទាន់ឃើញមែន ”។

ថ្វីត្បិតតែសូ ដានីតា ថា ការរកគូស្នេហ៍ដើម្បីដឹកដៃគ្នាចូលរោងការហាក់ដូចជារាវម្ជុលក្នុងបាតសមុទ្រ ប៉ុន្តែតាមព័ត៌មានថា នីតា មិនបេតីប្រុសសាមញ្ញៗតាមស្នេហានាងឡើយ គឺនាងរកតែប្រុសដែលពិសេស បានទាំងរូបសង្ហា ហើយមានទ្រព្យថែមទៀត ទើបការរកមនុស្សប្រុសដែលបានទាំងព្រមបែបនេះ មិនមែនជារឿងងាយស្រួលរកឡើយ។

សូ ដានីតា និយាយមិនបង្អង់ថា “មនុស្សប្រុសពិសេសបែបហ្នឹង រកឯណាបានទៅលោក? ខ្ញុំអត់ដែលគិតអ៊ីចឹងទេ រកអ្នកពិសេសអីដល់ថ្នាក់ហ្នឹង។ ខ្ញុំមិនអាចកំណត់ពេលវេលាថារៀបការនៅពេលណាបានទេ ព្រោះយើងវាអត់គូមែន។ មិនដឹងថា ពេលណាបានរៀបការដូចគេទេ ព្រោះមិនដឹងគូព្រេងនៅណាផង”។

សូ ដានីតា ធ្លាប់បានប្រេះឆាអតីតគូស្នេហ៍លោកងួន វ៉ារី ដែលពេលនេះពោះម៉ាយរូបសង្ហានេះ បានលែងលះប្រពន្ធកូនមួយ និងទៅភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយកូនពីរ ឈិន សុធារី រស់នៅយ៉ាងសុខសាន្ត។

នីតា មិនខ្វល់ពីអតីតសង្សារឡើយ ប៉ុន្តែនាងបានខកចិត្តជាលើកទី២ នៅពេលដែលបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ នៅបារាំង លោកវិសាល តែមិនទាន់បានរៀបការផង ក៏ចែកផ្លូវគ្នាដើរទៀត៕

RELATED ARTICLES