Friday, September 19, 2025
Homeតារាខ្មែរក្រុមគ្រួសារ ញាតិមិត្ត និងមហាជនទាំងអស់ចូមរួមជូនដំណើរចុងក្រោយនាយសាន់ម៉ៅ ត្រឹមម៉ោង៧យប់នេះ

ក្រុមគ្រួសារ ញាតិមិត្ត និងមហាជនទាំងអស់ចូមរួមជូនដំណើរចុងក្រោយនាយសាន់ម៉ៅ ត្រឹមម៉ោង៧យប់នេះ

សពតារាកំប្លែងលោកធូ ចំរ៉ុង ហៅនាយសាន់ម៉ៅ នឹងត្រូវបូជានៅល្ងាចម៉ោង៧យប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះហើយ នៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមក្រុមគ្រួសារសពនាយសាន់ម៉ៅ បានឱ្យដឹងថា សពតារាកំប្លែងរូបនេះនឹងត្រូវបូជានៅវេលាម៉ោង៧យប់ ក្រោមការឲ្យភ្លើងបូជាពីនាយឧត្តមសេនីយហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

គួរកត់សម្គាល់ថា នៅមុនសពនាយសាន ម៉ៅ ត្រូវបូជានោះ គេឃើញមានតារារួមអាជីពជាច្រើនបានទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារ និងជូនដំណើរតារាកំប្លែងដ៏ល្បីល្បាញរូបនេះ ជាចុងក្រោយ ។

គួរបញ្ជាក់ថា នាយសាន់ម៉ៅ អាយុ៦០ឆ្នាំ បានធ្លាក់ខ្លួនមានជំងឺបេះដូងនិងសួត ហើយបានវះកាត់បំពង់ករហូតនិយាយលែងរួច។ ជំងឺនាយសាន់ម៉ៅ កាន់តែធ្វើទុក្ខធ្ងន់ធ្ងរ ទើបក្រុមគ្រួសារសម្រេចចិត្តបញ្ជូនទៅព្យាបាលនៅប្រទេសថៃ តែមិនបានធូរស្រាលទេ រហូតដល់លោកទទួលមរណភាពកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យអូប៊ុន ប្រទេសថៃ។

មរណភាពតារាកំប្លែងជើងចាស់រូបនេះ ធ្វើឱ្យសិល្បករនិងប្រជាពលរដ្ឋមានការសោកស្តាយអាឡោះអាល័យយ៉ាងខ្លាំង ខណៈដែលសពលោកត្រូវរំលាយយប់នេះហើយ ទាំងសំណោកទឹកភ្នែក ក្រុមគ្រួសារញាតិមិត្តគួរឱ្យសង្វេគ៕

RELATED ARTICLES