Friday, September 19, 2025
Homeតារាខ្មែរស្រីស្អាតអូនហ្វា ថែសម្រស់ឡើង Cute ជាងមុន ចងជើងនាយចឺម

ស្រីស្អាតអូនហ្វា ថែសម្រស់ឡើង Cute ជាងមុន ចងជើងនាយចឺម

តារាសម្តែងប៊ែលឡា ហៅអូនហ្វា ដែលជាសង្សាររបស់នាយចឺម នោះ កាន់តែមានការតុបតែងខ្លួនប្លែកទៅៗហើយ ដូចជាថ្មីៗនេះ អូនហ្វា ថែមទាំងលេងខ្លួនជាកូនក្រមុំចិនទៀតផង។

ការប្រឹងថែស្បែកឱ្យកាន់តែសខ្ចីម៉ដ្ឋខៃរលើបរលោង និងពេលខ្លះស្លៀកពាក់កាន់តែសិចស៊ីរបស់ស្រីស្រស់អូនហ្វា នេះ ត្រូវបានគេគិតថា អូនហ្វា កំពុងតែចងជើងនាយចឺម មិនឱ្យដោះដៃចេញពីនាង ដូចអតីតសង្សាររបស់តារាសាន់ដេ រូបនេះឡើយ។

ប៉ុន្តែក្នុងជំនួបរាល់លើក អូនហ្វា តែងតែមិនចង់និយាយជាមួយ អ្នកកាសែតរឿងនាងបង្ហាត់ភ្លើងស្នេហាជាមួយនាយចឺម នោះទេ ដោយនាងថា រវាងនាងនិងនាយចឺម នៅមិនទាន់ច្បាស់លាស់ជាមួយគ្នា និងពេលខ្លះថា ម្តាយនាងនៅស្រុកមានការពិបាកចិត្តបារម្ភច្រើនក្រោយដឹងថា នាងនិង លោកចឺម ទាក់ទងគ្នានោះ។

អូនហ្វា ថែមទាំងថា ពេលនេះរវាងនាងនិងនាយចឺម មិនបានរួមរស់ផ្ទះក្រោមដំបូលតែមួយដូចគេសង្ស័យឡើយ គឺរស់នៅផ្ទះរៀងៗខ្លួន ហើយនាងក៏មិនទាន់បានភ្ជាប់ពាក្យជាមួយនាយចឺម ដែរ គឺកំពុងស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នាជាមុនសិន។

សង្សារនាយចឺម នាងប៊ែលឡា ហៅអូនហ្វា ត្រូវបានអ្នកសិល្បៈរួមអាជីពខ្សឹបប្រាប់នាងថា ឱ្យប្រយ័ត្នប្រយ៉ែងចំពោះនាយចឺម បន្តិច ព្រោះម្ចាស់បទ “នរក១៨ជាន់” នេះ ស្រលាញ់បានតែដំបូងទេ គឺក្រោយបានខ្លួនប្រាណហើយ បាយ…បាយ ដូចជា នាងពុធ ស្រីខួច និងអូនម៉ីម៉ី ជាដើម អ៊ីចឹងប្រយ័ត្នទឹក ភ្នែកជូតក្បាលជង្គង់។

ប៉ុន្តែអូនហ្វា ហាក់មិនខ្វល់ពីការឱ្យយោបល់របស់មិត្តភក្តិឡើយ ហើយនាងគិតតែប្រឹងថែស្បែកឱ្យសខ្ចី និងស្លៀកពាក់ឱ្យស្អាតជានិច្ច ដើម្បីកុំឱ្យនាយចឺម ងាករេចិត្តទៅមើលឃើញស្រីផ្សេង។

ប្រភពបានឱ្យដឹងថា ការដែលស្រីស្អាតអូនហ្វា សុខចិត្តប្រគល់បេះដូងឱ្យនាយចឺម ថ្នាក់ថ្នមដោយ ផាត់ចោលមន្ត្រីធំៗតាមស្នេហ៍នោះ ដោយសារតែពេលអូនហ្វា នៅក្បែរនាយចឺម នាងមានសេចក្តីសុខខ្លាំងណាស់ ព្រោះតែនាយចឺម ពូកែនិយាយសម្តីផ្អែមនិងចេះលេងកំប្លែងឱ្យនាង សប្បាយផុតអស់ទុក្ខកង្វល់។

យ៉ាងណា ទស្សនិករង់ចាំមើលថា តើអូនហ្វា អាចដើរជាន់ដានពុធ ស្រីខួច និងអូនម៉ីម៉ី ដែរ ឬក៏នាងមានចំណុចពិសេសជាងតារាស្រីទាំង២ ដែលអាចធ្វើឱ្យនាយចឺម ដកចិត្តមិនរួចទៅរកស្រីថ្មីទៀត ?៕

RELATED ARTICLES