Friday, September 19, 2025
Homeតារាខ្មែរសុខ ស្រីនាង នៅតែព្យាយាមបិទបាំងគូស្នេហ៍ថ្មី

សុខ ស្រីនាង នៅតែព្យាយាមបិទបាំងគូស្នេហ៍ថ្មី

បើទោះជាលោកស៊ីសុវត្ថិ មានប្រពន្ធថ្មីទៀតហើយក៏ដោយ។

គ្រប់គ្នាជឿថា សម្រស់ផូរផង់ដូចស្រីនាង គឺមិនទុកបេះដូងឲ្យនៅទំនេរយូរដល់ម្លឹងឡើយ ព្រោះតែក្រោយចែកផ្លូវគ្នាជាមួយអតីតប្តីភ្លាម មានមន្រ្ដីធំៗជាច្រើនតាមឆ្វែលអតីតតារាKHនិងសាន់ដេ រូបនេះ។

ប៉ុន្ដែយ៉ាងណា រហូតមកដល់ពេលនេះ ស្រីនាង នៅតែមិនហ៊ានបណ្ដើរគូស្នេហ៍ថ្មីជាចំហដូចតារារួមអាជីពទេ។ ទាំងនៅតាមឆាកតន្រ្ដី និងកម្មវិធីមិត្តភក្ដិ ស្រីនាង ត្រូវបានប្អូនប្រុសរបស់នាងអមដំណើរជាប់ជានិច្ច ទើបគេមិនដឹងថា ប្រុសណាជាសង្សាររបស់អ្នកមេម៉ាយគ្មានកូន១គ្រាប់នេះឡើយ។

គេកត់សម្គាល់ដែរថា អំឡុងពេលដែលសុខ ស្រីនាង កាន់តែប្រឹងលាក់បាំងម្ចាស់ចិត្តថ្មីនេះ អាជីពចម្រៀងរបស់នាងក៏មានការប្រែប្រួលខ្លាំងជាងមុនដែរ ក្រោយពេលស្រីស្រស់រើបង្វេចចេញពីសាន់ដេ ចូលហង្សមាស។

ស្រីនាង ស្ថិតក្នុងចំណោមតារាដែលមានតម្លៃខ្លួនថ្លៃម្នាក់ ព្រោះនាងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ ១កម្មវិធីស៊ីថ្លៃដល់ទៅ៥០០ដុល្លារ ខណៈដែលតាមបណ្ដា Concert ធំៗ ស្រីនាង ច្រៀងម្ដងឡើងថ្លៃរហូតដល់ជិត២ពាន់ដុល្លារ។

ការឡើងថ្លៃខ្លួនស្រឺតៗរបស់អ្នកមេម៉ាយលេងសម្រស់សុខ ស្រីនាង នេះ កើតមានក្រោយពេលដែលស្រីនាង ត្រូវបានថៅកែផលិតកម្មពេញចិត្តផ្ដល់តំណែងតួឯកឲ្យនាងដល់ទៅ២រឿង គឺ ”រាជិនីភូមិគ្រឹះ” និង ”ខ្ញុំមានញាណលើស”។

អ្វីដែលស្ទើរតែមិនគូរឲ្យជឿ ទោះជាស្រីនាង មិនទាន់ឈានដល់ចំណុចជាកំពូលតារាចម្រៀងមែន ប៉ុន្តែនាងត្រូវបានលោកថៅកែពេញចិត្តផ្ដល់តំណែងជាគណកម្មការ Cambodian Idol Junior ដែលចាប់ដៃជាមួយព្រាប សុវត្ថិ និងឆន សុវណ្ណារាជ ទៀតផង ទើបធ្វើឲ្យអ្នកមេម៉ាយរូបនេះកាន់តែឡើងកូដ។

ក្រៅពីសុខ ស្រីនាង តារាដែលលែងប្ដី ហើយតែនៅមានទីផ្សារសិល្បៈ មានដូចជា ពេជ្រ សោភា , សុខ សោម៉ាវត្តី , ប៉ាច គីមមួយ និងកែវ និសា ជាដើម៕

RELATED ARTICLES