Friday, September 19, 2025
Homeតារាខ្មែរកូនស្រីទី៤នាយសាន ម៉ៅ ប្រកាសបន្តអាជីពសិល្បៈពីឪពុក

កូនស្រីទី៤នាយសាន ម៉ៅ ប្រកាសបន្តអាជីពសិល្បៈពីឪពុក

អ្នកនាងស៊ុក សុភ័ក្រ ជាកូនស្រីទី៤ របស់នាយសាន ម៉ៅ ក្នុងចំណោមកូន៥នាក់ (ស្រី៣) នោះបានប្រកាសនៅថ្ងៃបូជាសពលោកធូ ចំរ៉ុង កាលពីថ្ងៃទី៤ ខែតុលា វេលាម៉ោង៧យប់ ថា នាងនឹងបន្តវេនពីឪពុកដោយប្រឡូកអាជីពសិល្បៈគ្រប់បែបយ៉ាងឱ្យតែអាចទៅរួច។

អ្នកនាងសុភ័ក្រ បានឱ្យដឹងថា នាងបានចូលសិល្បៈ រយៈពេល១០ឆ្នាំមកហើយ ដែលដើរច្រៀងការ អាយ៉ៃ ជាមួយឪពុកនាងនាយសាន ម៉ៅ ប៉ុន្តែនាងមិនល្បីឈ្មោះ ហើយពេលនេះតាំងចិត្តថា នឹងបន្តស្នងត្រកូលពីឪពុកឱ្យទាល់តែបាន។

អ្នកនាងស៊ុក សុភ័ក្រ អះអាងថា “ខ្ញុំមានអាយុ៣៤ឆ្នាំហើយ ជាកូនទី៤ របស់ប៉ាខ្ញុំ សាន ម៉ៅ។ ខ្ញុំមានប្តីនិងកូន៤នាក់  (ប្រុស១) ហើយកន្លងមកខ្ញុំធ្លាប់ចេញច្រៀងការ កាត់សក់ ច្រៀងអាយ៉ៃគ្រប់ខេត្តក្រុងជាមួយពុកខ្ញុំ និងជាមួយនាយកុយ ជាដើម”។

អ្នកនាងសុភ័ក្ត្រ បានបន្តថា “ខ្ញុំសន្យាថា អត់ពីពុកខ្ញុំទៅ ខ្ញុំនឹងបន្តវេនពីគាត់ធ្វើឱ្យបានតាម បណ្តាំរបស់គាត់ គឺគាត់បានផ្តាំខ្ញុំថាឱ្យខ្ញុំប្រឹងប្រែងឡើងបន្តរវេនពីគាត់ឱ្យមានមុខមាត់ ហើយធ្វើឱ្យបានល្បីដូចគាត់”។

ទាំងអ្នកនាងស៊ូ សុភ័ក្រ និងម្តាយរបស់នាង អ្នកស្រីសាវ៉ុន ដែលជាភរិយានាយសាន ម៉ៅ បានស្រែកទ្រហោយំឱបគ្នានៅចំពោះ មុខឈាបនដ្ឋានដែលបានបូជាសពលោកធូ ចំរ៉ុង (សាន ម៉ៅ) ហៅសេដ្ឋី អ៊ូរ៉ាន់ កាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប៉ុន្តែនៅថ្ងៃបូជាសពនោះ គេបែរជាមិនឃើញតារាសិល្បកររួមអាជីពជាមួយនាយសាន ម៉ៅ ចូលរួមឡើយ៕

RELATED ARTICLES