Friday, September 19, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ក្ដាប់ឱកាសប្អូនថ្លៃថៅកែហង្សមាស

រ៉េត ស៊ូហ្សាណា ក្ដាប់ឱកាសប្អូនថ្លៃថៅកែហង្សមាស

រ៉េត ស៊ូហ្សាណា ដែលជាស្រីស្អាតលេចធ្លោរបស់ផលិតកម្មរស្មីហង្សមាស នោះ កាន់តែមានឱកាសច្រើនជាងមុន តាមរយៈការច្រៀងកម្មវិធីធំៗ ដែលពីមុនត្រូវរ៉ាប់រងដោយប្អូនថ្លៃលោកថៅកែហង្សមាស ឱក សុគន្ធកញ្ញា នោះ។

ប៉ុន្ដែអំឡុងពេលដែលសុគន្ធកញ្ញា មានផ្ទៃពោះកាន់តែរីកធំឡើងៗ និងជិតដល់ថ្ងៃសម្រាលកូន ច្រៀងមិនកើតនោះ ស៊ូហ្សាណា បានលេចមុខតាមបណ្ដាកម្មវិធីទាំងនោះជំនួសវិញម្ដង ធ្វើឲ្យប្រាក់ចំណូលរបស់នាងកាន់តែកើនឡើង ហើយកេរ្ដិ៍ឈ្មោះក៏ស្ទុះទៅមុខទៀតដែរ។

ជាក់ស្តែង ដូចជាថ្មីៗនេះ ស៊ូហ្សាណា ជាតារាចម្រៀងខ្មែរតែម្នាក់គត់ ដែលត្រូវបានគេជ្រើសឲ្យទៅច្រៀងក្នុងកម្មវិធីសម្ពោធសណ្ឋាគារមួយ នៅក្រុងកំពង់សោម ដោយស្រីស្អាតរូបនេះប៉ះជាមួយតារាចម្រៀង និងសម្ដែងល្បីៗរបស់ចិន ទៀតផង។

មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា រ៉េត ស៊ូហ្សាណា អាចនឹងទៅជំនួសតំណែងនាងឱក សុគន្ធកញ្ញា នាពេលអនាគតជាមិនខាន ប្រសិនបើក្រោយសម្រាលកូនសុគន្ធកញ្ញា ពិបាកស្ដារកេរ្ដិ៍ឈ្មោះឡើងវិញនោះ។

ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថា សមត្ថភាពរបស់ស៊ូហ្សាណា  មិនអាចទៅជំនួសតំណែងសុគន្ធកញ្ញា បានទេនៅពេលនេះ។

លោកមុិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា សម្រាប់ពេលនេះ រ៉េត ស៊ូហ្សាណា មិនអាចទៅជំនួសឱក សុគន្ធកញ្ញា បានឡើយ។

លោកបន្តថា ចំណុចសំខាន់របស់ហ្សាណា គឺនៅលើរូបសម្រស់ និងច្រៀងបទជាភាសារអង់គ្លេស ប៉ុន្តែការច្រៀងបទខ្មែរ មិនអាចប្រៀបជាមួយសុគន្ធកញ្ញា បានទេ។

ប៉ុន្តែលោកបញ្ជាក់ថា ហ្សាណា នាងនៅក្មេងអីចឹង មានពេលវេលាច្រើនទៀតនៅហង្សមាស។

រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងរបស់ហង្សមាសតែម្នាក់គត់ ដែលត្រូវថៅកែផលិតកម្មហួងហែងជាងតារាផ្សេងទៀត ដូចជា មិនអនុញ្ញាតឲ្យនាងច្រៀងនៅទូរទស្សន៍ណា ក្រៅពីហង្សមាស និងបាយ័ន ឡើយ។

តារាចម្រៀងសាច់សខ្ចីដូចបណ្ដូលចេក ស៊ូហ្សាណា ធ្លាប់ត្រូវបានគេរិះគន់ថា នាងជាអ្នកចម្រៀងម្នាក់ដែលវ៉ៃឬកពារគ្រាន់បើ នៅពេលច្រៀងទើបល្បីបាន១ទៅ២បទនេះ។

ចំណែកតាមរយៈការបង្ហាញខ្លួនតាមឆាកតន្រ្ដីវិញ ហ្សាណា ត្រូវឪពុកម្ដាយតាមការពារជាប់គ្រប់វិនាទី ព្រោះខ្លាចមានប្រុសតាមឆក់ស្នេហ៍៕

RELATED ARTICLES