Friday, September 19, 2025
Homeតារាខ្មែររ៉ាប៊ី ជោគជ័យតែបទញាក់ ចំណែកបទស្លូវច្រៀងមិនកើត?

រ៉ាប៊ី ជោគជ័យតែបទញាក់ ចំណែកបទស្លូវច្រៀងមិនកើត?

តារាចម្រៀងលេងសម្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី ត្រូវបានគេចាត់ទុកថា នាងឈរលំដាប់លេខ២ នៅផលិតកម្មថោន បន្ទាប់ពីមាស សុខសោភា ព្រោះអតីតពិធីការិនីហង្សមាសរូបនេះ លេចមុខតាមបណ្តា Concert ធំៗជាច្រើននៅរយៈពេលចុងក្រោយនេះ។

ប៉ុន្តែបទចម្រៀងល្បីរបស់នាងរ៉ាប៊ី គឺស្ទើរតែទាំងស្រុងមិនមែនជាបទស្លូវឡើយ ដូចជាបទ “មាន់ស្រែ”, “លុយ លុយ លុយ”, “ម៉ែជេរ” និងបទ “កាយ” ជាដើម គឺសុទ្ធសឹងតែជាបទដែលលេងក្បាច់រាំ ខណៈដែលបទចម្រៀងស្លូវរបស់រ៉ាប៊ី វិញ មិនសូវត្រូវបានគេស្គាល់ច្រើនឡើយ។

រ៉ាប៊ី ធ្លាប់និយាយថា នាងជាតារាចម្រៀងម្នាក់អ៊ីចឹងតែងចង់ច្រៀងឱ្យបានគ្រប់ទម្រង់ទាំងអស់ គឺមិនចង់ច្រៀងតែញាក់រហូតនោះទេ។

ប៉ុន្តែនាងថា តាមរយៈការច្រៀង Concert មួយចំនួន នៅពេលដែលតារាចម្រៀងច្រៀងបទញាក់មានក្បាច់រាំអី គឺអ្នកទស្សនាចូលចិត្តមើលពេញៗឆាក ប៉ុន្តែពេលដែលតារាចម្រៀងច្រៀងបទស្លូវវិញ ភាគច្រើនអ្នកមើលដើរចេញតែម្តង ហេតុនេះហើយបានជានាងធ្វើបទញាក់ច្រើនជាងស្លូវ តែមិនមែននាងច្រៀងបទស្លូវមិនកើតនោះទេ គឺច្រៀងបានដូចតែគ្នា។

រ៉ាប៊ី បន្ថែមថា ចំពោះតារាចម្រៀងដែលល្បីបទញាក់វិញ គឺរកលុយបានច្រើនជាងបទស្លូវ ព្រោះតាមកម្មវិធី Concert ធំៗ ភាគច្រើនគឺគេតម្រូវឱ្យតារាចម្រៀងច្រៀងបទញាក់ច្រើនជាង គឺអាចបទញាក់៤បទ តែបទស្លូវមានតែ១បទប៉ុណ្ណោះ។

ថ្វីត្បិតតែរ៉ាប៊ី វាចាបែបនេះក្តី ប៉ុន្តែអ្នកជំនាញសិល្បៈបានលើកឡើងថា ការច្រៀងបទស្លូវរបស់នាងរ៉ាប៊ី គឺនៅមានកម្រិតនៅឡើយ ហេតុនេះហើយបានជានាងចេញតែបទញាក់ ដោយសំអាងថា រ៉ាប៊ី មានរូបសម្រស់ស្អាតគូរឱ្យក្នាញ់ ទោះជារាំលេងមិនចាំបាច់ច្រៀង ក៏មានអ្នកមើលដែរ។

រ៉ាប៊ី បានក្លាយជាតារាចម្រៀងលេចធ្លោសម្រាប់យុវវ័យ ដែលគ្រាន់តែនាងឈរជើង២ឆ្នាំ នៅថោន វប៉ុន្តែស្រីស្អាតអាចបំបែកទីផ្សារចម្រៀងរបស់ទេព បូព្រឹក្ស និងយូរី បានដោយជោគជ័យ។

អ្វីដែលគូរឱ្យកត់សម្គាល់នោះ រ៉ាប៊ី ត្រូវប៉ាន់មួយប្រាវនេះនាងទិញបានផ្ទះដល់ទៅ៣ គឺវីឡា១តម្លៃ១៥ម៉ឺនដុល្លារ និងផ្ទះ២ល្វែងទៀតតម្លៃ២០ម៉ឺនដុល្លារ រួមទាំងជិះរថយន្ត២គ្រឿងឆ្លាស់គ្នា គឺ Starexនិង Lexus LX330។

ខណៈដែលចុងក្រោយនេះ នាងលុបចោលគម្រោងទិញ Lexus RX350។ រ៉ាប៊ី ថា នាងគ្មានប្រុសណាចិញ្ចឹមឡើយ គឺលុយទាំងនោះបានមកពីកម្លាំងញើសឈាមដែលចេញពីសិល្បៈ៕

RELATED ARTICLES