Friday, September 19, 2025
Homeតារាខ្មែរហេតុអី ឆាយ វីរៈយុទ្ធ ចេញទៅអាមេរិកមិនរួច ដូចនាយចឺម?

ហេតុអី ឆាយ វីរៈយុទ្ធ ចេញទៅអាមេរិកមិនរួច ដូចនាយចឺម?

តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានអាកខានចេញទៅច្រៀងសម្តែងនៅអាមេរិក ជាង៤ឆ្នាំមកហើយ ក្រោយប្រកាសដឹកដៃស្រីស្អាតសុខ ពិសី ទៅច្រៀងរាំនៅទីនោះកាលពីឆ្នាំ២០១៥ តែត្រូវបានអាក់ខានទៅវិញ។

មានចម្ងល់ពីមហាជនថា ហេតុអីឆាយ វីរៈយុទ្ធ ជាតារាចម្រៀងល្បីឈ្មោះយូរឆ្នាំមកហើយ បែរជាគាំងផ្លូវចេញទៅច្រៀងសម្តែងនៅអាមេរិក មិនរួច ប៉ុន្តែនាយចឺម ទើបល្បីឡើងកូដបានបន្តិចសោះ ស្រាប់តែពេលនេះហោះទៅដល់អាមេរិក បានសម្រេចទៅវិញ ?

ឆាយ វីរៈយុទ្ធ បានឱ្យដឹងថា មូលហេតុដែលលោកមិនទាន់អាចចេញទៅច្រៀងសម្តែងនៅអាមេរិក ឬប្រទេសដទៃទៀតនៅប៉ែកអឺរ៉ុប គឺដោយសារតែដកខ្លួនមិនរួចពីកម្មវិធីក្នុងស្រុកឡើយ អ៊ីចឹងហើយបានជាឆ្នាំនេះមិនទាន់អាចហោះទៅប៉ែកអឺរ៉ុបបានទេ គឺរង់ចាំរហូតដល់ឆ្នាំ២០២០ ទើបប្រហែលជaអាចឆ្លៀតទៅបាន។

តារាសាន់ដេ រូបនេះ ថ្លែងថា “ខ្ញុំចេញទៅអាមេរិក ឬប្រទេសផ្សេងៗទៀតអត់ទាន់បានហ្នឹង ដោយសារតែនៅក្នុងស្រុកគេកក់ខ្ញុំច្រៀងស្ទើរតែពេញក្នុង១ខែៗ អ៊ីចឹងបានជាចេញក្រៅមិនកើត។ ដូចជាខែនេះសម្រាប់បុណ្យអុំទូក ខ្ញុំត្រូវគេកក់ច្រៀងកម្មវិធីគេទាំង៣ថ្ងៃតែម្តង ហើយ Concert នៅរដូវប្រាំង ក៏មានគេទាក់ទងមកជាបណ្តើរៗហើយដែរ អ៊ីចឹងហើយបានជាយើងមិនអាចដកឃ្លាទៅរួច”។ លោកយុទ្ធ បានបន្តថា “ខ្ញុំមិនចោលទីផ្សារចម្រៀងនៅបរទេសទេ គឺអាចនឹងចេញទៅច្រៀងសម្តែង នៅអាមេរិក អំឡុងខែមេសា ឬកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ដែលអាចនឹងឆ្លៀតទៅ បាន ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ថា ទៅ១០០%ទេ គឺចាំមើលទៅតាមពេលវេលាសិន”។

ឆាយ វីរៈយុទ្ធ បានក្លាយជាតារាចម្រៀង មានទ្រព្យច្រើន ក្រោយពេលដែលក្លាយទៅ ជាកូនប្រសាអ្នកជំនួញធំក្រុងកំពង់ចាម លោកហាក់ សែ ហើយពេលនេះចំណងស្នេហ៍វីរៈយុទ្ធ និងភរិយា អ្នកនាងសែ ចាន់ឌី ទទួលបានចំណងដៃកូនស្រីម្នាក់អាយុជាង១ខែទៅហើយ ដោយពួកគេបានដាក់ឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ហៅអាតារ៉ា (Atara)។

លោកឆោម បានឱ្យដឹងថា លោកនឹងរៀបគម្រោងយកកូន២ថែមទៀត សរុប៣នាក់ ដើម្បីឱ្យគ្រួសារកាន់តែមានសុភមង្គល៕

RELATED ARTICLES