តារាចម្រៀងរូបស្រស់ សួស វីសា ដែលកំពុងបន្ទំសាច់ត្រៀមចូលរោងការជាមួយលោកថមមីនោះ នៅថ្ងៃនេះនាងបានទិញរថយន្តស៊េរីទំនើប១គ្រឿង ដែលមានតម្លៃជាង២០មុឺនដុល្លារ។ ការទិញរថយន្តស៊េរីទំនើបនេះ ដើម្បីឲ្យអ្នកដែលធ្លាប់មើលងាយនាងនិងក្រុមគ្រួសារ ភ្លឺភ្នែកច្បាស់។

កញ្ញាសួស វីសា បានបង្ហោះសារថា “មួយជីវិតនេះអ្វីដែលត្រូវធ្វើគឺខ្ញុំបានលះបង់អស់ហើយសំរាប់គ្រួសារមួយនេះ កាលពីមុនគ្រួសារយើងធ្លាប់ក្រលំបាកឆ្អែតហើយ ហើយអារឿងគេមើលងាយមើលថោកក៏វាឆ្អែតដែរ តែយើងមិនដែលតបតគេដោយវិធីអាក្រក់ទេ យើងតែងរើសយកវិធីឈ្នះពួកនោះវិញដោយការប្រឹងប្រែងរកសុីសាងកេរ្ត៍ឈ្មោះ សាងកិត្តិយសអោយអ្នកទាំងនោះបានឃេីញ នឹងប្រឹងដោយសមត្ថភាពនឹងមិនបានបៀតបៀននឹងបំផ្លាញអ្នកណាទាំងអស់”។

វីសា បន្តថា “ផុសនេះគឺគ្រាន់តែចង់ប្រាប់ទៅអ្នកដែលចូលចិត្តតាំងខ្លួនអស្ចារ្យមួយចំនួនថាសូមកុំមើលងាយមនុស្ស កុំមើលងាយអ្នកក្រ ធ្វើតែល្អៗទៅ ព្រោះរឿងវាសនាមនុស្សវាមើលមិនឃើញទេ ម្តងគេម្តងយើងទេ Lexus 570kuro 2020”។

គួរបញ្ជាក់ថា នៅសល់តែជិត១ខែទៀតប៉ុណ្ណោះ កញ្ញាសួស វីសា នឹងចូលរោងការជាមួយលោកថមមី ហើយ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាះស់ជាច្រើនខែមកហើយ។ ក្រោយពេលភ្ជាប់ពាក្យហើយ អ្នកទាំង២បានបណ្តើគ្នាយ៉ាងត្រសងទៅលេងនៅក្រៅប្រទេស ថែមទាំងបានថតរូប Pre Wedding ជាមួយគ្នាទៀតផង។

លោកថមមី បានប្រគល់ប្រាក់ថ្លៃបណ្ណាការដល់វីសា ចំនួន៤៤.៤៤៤ដុល្លារ។ មុនឈានដល់ពិធីភ្ជាប់ពាក្យ អ្នកទាំង២បានទិញរថយន្តស៊េរីទំនើប១គ្រឿង និងថែមទាំងបានទិញផ្ទះវីឡាទំនំស្នេហ៍១ខ្នងថែមទៀតផង៕


