តារាកំប្លែងតូចល្អិតក្នុងក្រុមនាយកុយ គឺនាយក្រិន ដែលបានបរាជ័យស្នេហ៍ទី១ជាមួយក្រមុំនៅខេត្តកំពង់សោមនោះ បានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់រហូតបង្កើតបានកូន២នាក់ ប៉ុន្តែនៅពេលថ្មីៗនេះស្រាប់តែមានព័ត៌មានថា ភរិយាក្រោយរបស់នាយក្រិន បានផិតក្បត់ចោលប្តីនិងកូនៗទៅហើយ។

នាយក្រិន បានបង្ហោះសារលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញនេះថា “ខ្ញុំយំខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ”។

នាយក្រិន បន្តបង្ហោះសារថា “ស៊ូនៅជាមួយប៉ា ស្រវ៉ាអោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។

ការបែកធ្លាយព័ត៌មាននេះ ធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការភ្ញាក់ផ្អើល និងអាណិតនាយក្រិនជាខ្លាំង ហើយមានអ្នកខ្លះបានលើកទឹកចិត្តកុំឲ្យនាយបាក់ទឹកចិត្តតស៊ូចិញ្ចឹមកូនដែលនៅតូចៗ។

ដោយឡែក បើតាមប្រភពពីអ្នកដែលឧស្សាហ៍ចេញចូលផឹកសុីក្នុងហាងរបស់នាយក្រិន បានបង្ហើបប្រាប់ថា គាត់ឧស្សាហ៍ឃើញភរិយានាយក្រិន ស្និទ្ធស្នាលនឹងបុរសម្នាក់ជាអ្នករត់តុក្នុងហាងណាស់ពេលនាយក្រិន ចេញសម្តែងច្រៀងរាំបាត់ ជួនកាលថ្ងៃខ្លះឃើញភ្ញៀវចូលហាងហើយ មិនចេញមករាក់ទាក់ទៀតផង”។

យើងមិនទាន់អាចទាក់ទងទៅនាយក្រិន ដើម្បីទម្លាយពីការបែកធ្លាយព័ត៌មានភរិយាប្រពន្ធផិតក្បត់នេះ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយពិនាយក្រិន ជានិច្ច៕

