Friday, September 19, 2025
Homeតារាខ្មែរនាយកុយ ហួសចិត្តប្រុសឆក់ប្រពន្ធនាយក្រិន និងថាគ្មានបំណង...

នាយកុយ ហួសចិត្តប្រុសឆក់ប្រពន្ធនាយក្រិន និងថាគ្មានបំណង…

ក្រោយពីបែកធ្លាយដំណឹងនៃការបែកបាក់ស្នេហ៍របស់កូនធម៌ គឺលោកទេស សុជន ហៅនាយក្រិន ដែលត្រូវភរិយាទី២ នាងយ៉ាយ៉ា ផិតក្បត់ទៅមានប្រុសថ្មីទៀតនោះ លោកជួងជី ហៅនាយកុយ បានសម្តែងការហួសចិត្តជាខ្លាំងចំពោះបុរសដែលឆក់យកប្រពន្ធនាយក្រិន នេះទៅ។

ក្នុងជំនួបទូរស័ព្ទជាមួយតារាកំប្លែងល្បី និងជាឪពុកធម៌នាយក្រិន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះថា”ចុះអ្នកណាទៅ វាមិនដឹងថានារីហ្នឹងជាប្រពន្ធនាយក្រិន ទេអី មកយកប្រពន្ធគ្នាអីចឹង”?

យ៉ាងណា ចំពោះរឿងបែកបាក់ស្នេហ៍នាយក្រិន និងប្រពន្ធទី២នេះ នាយកុយ បន្ថែមថា “ខ្ញុំគ្មានបំណងទៅផ្សះផ្សាឲ្យនាយក្រិន និងប្រពន្ធគេត្រូវរ៉ូវគ្នាវិញទេ ព្រោះជារឿងផ្ទៃក្នុងគ្រូសាររបស់គេ ប៉ុន្តែខ្ញុំហួសចិត្តណាស់ដែលមានប្រុសទៅឆក់យកប្រពន្ធពីនាយក្រិន ហ្នឹង”។

គួបញ្ជាក់ថា នាយក្រិន ធ្លាប់បានរៀបការជាមួយភរិយាទី១ ឈ្មោះហុិន ចាន់ធឿន ហៅសុវណ្ណារ៉ា កក្រើកខេត្តព្រះសីហនុ និងបានបង្កើតបានកូនប្រុសម្នាក់ ប៉ុន្តែស្នេហានេះមិនបានចុះសម្រុងគ្នានោះទេ រហូតចែកផ្លូវគ្នាដើររៀងខ្លួន។

ក្រោយបរាជ័យស្នេហ៍ជាមួយប្រពន្ធទី១នោះ នាយក្រិន បានទាក់ទងស្រលាញ់ជាមួយភរិយាទី២ គឺនាងយ៉ាយ៉ា និងបានបង្កើតកូន៣នាក់ គឺកូនទី១. អាយុជាង៥ឆ្នាំ, កូនទី២. អាយុជាង៤ឆ្នាំ និងកូនទី៣. អាយុជាង១ឆ្នាំ។

ប៉ុន្តែអ្វីដែលសោកស្តាយចំណងស្នេហ៍នេះឈានដល់ផ្លូវបំបែកតែម្ដង ដោយសារតែភរិយាទី២របស់នាយក្រិន បានផិតក្បត់មានប្រុសផ្សេង៕

RELATED ARTICLES