Friday, September 19, 2025
Homeតារាខ្មែរនាយក្រិន ធ្លាប់ចាប់បានប្រពន្ធមានប្រុសថ្មី ដល់ទៅ២នាក់

នាយក្រិន ធ្លាប់ចាប់បានប្រពន្ធមានប្រុសថ្មី ដល់ទៅ២នាក់

ក្រោយពីប្រពន្ធលួចផិតក្បត់ទៅទាក់ជាប្រុសថ្មី ដែលលោកទេស សុជន ហៅនាយក្រិន បានទម្លាយរឿងលោកមានភស្តុតាងដែលប្រពន្ធរបស់ខ្លួនបានលួចឆាតទាក់ទងប្រុសដល់ទៅ២នាក់ទៀតផង។

នាយក្រិន បានប្រាប់អ្នកសារព័ត៌មានយើងកាលពីម្សិលមិញថា នាយធ្លាប់ចាប់បានភស្ដុតាងដូចជាប្រពន្ធឆាតជាមួយប្រុសថ្មី ប៉ុន្តែមិនមែនម្នាក់ទេគឺដល់ទៅ២នាក់ឯណ្ណោះ និងធ្លាប់ឃើញសកម្មភាពប្រពន្ធទាក់ទងជាមួយប្រុសថ្មីជាច្រើនលើកច្រើនសាទៀតផង ប៉ុន្តែទីបំផុតទោះជានាយព្យាយាមសម្រុះសម្រួលជាមួយប្រពន្ធយ៉ាងណា ក៏នាងយ៉ាយ៉ា នៅតែមិនព្រមកែ ហើយដាច់ចិត្តចុះចោលនាយនិងកូនៗដែរ។

នាយក្រិន ពេលផ្តល់សម្ភាសន៍

នាយក្រិន ហាក់គ្មានបំណងរងចាំផ្ដើមស្នេហ៍ជាថ្មីជាមួយប្រពន្ធទី២ នាងយ៉ាយ៉ា នោះទេ ព្រោះតែពេលនេះនាយក៏គ្មានសង្ឃឹមថា ប្រពន្ធវិលមករកការជួបជុំជាមួយប្ដីនិងកូនៗដែរ ដោយសារតែនាងមានថ្មីទៀតហើយ។

ទោះជាយ៉ាងណា ការចែកផ្លូវជាមួយប្រពន្ធទី២ នៅពេលនេះ របស់នាយក្រិន គឺនាយហាក់សម្ដែងការស្រងូតស្រងាត់ប្លែកជាងការលែងលះគ្នាជាមួយប្រពន្ធទី១ ដែលមើលទៅនាយក្រិន ហាក់មិនចង់ប្រគល់ប្រពន្ធសាច់សខ្ចីទី២នេះ ទៅឲ្យប្រុសផ្សេងឡើយ ប៉ុន្តែគ្មានវិធីណាអាចឃាត់ដំណើរនាងមិនឲ្យចុះចោលនាយបានឡើយ ទើបមានតែឲ្យប្រពន្ធទៅប្រុសថ្មីទាំងអាឡោះអាល័យ។

គូរបញ្ជាក់ថា នាយក្រិន បានចាប់ដៃជាមួយនាងយ៉ាយ៉ា កាលពីឆ្នាំ២០១៤ នៅពេលដែលពួកគេបានជួបគ្នាដោយចៃដន្យ ហើយក៍៏មានទំនាក់ទំនងស្នេហ៍ និងបានរួមរស់ជាមួយគ្នាបានកូនប្រុស៣នាក់ គឺកូនទី១. អាយុជាង៥ឆ្នាំ, កូនទី២. អាយុជាង៤ឆ្នាំ និងកូនទី៣. អាយុជាង១ឆ្នាំ ក៏ធ្វើឲ្យចំណងស្នេហ៍ឈានដល់ផ្លូវបំបែកតែម្ដង។

ការលែងប្រពន្ធទី២នេះ ធ្វើឲ្យនាយក្រិន ក្លាយទៅជាពោះម៉ាយ២ភ្លើង ព្រោះកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១១ នាយក្រិន បានឡើងតុលាការសាលាដំបូងរាជធានីភ្នំពេញ លែងលះជាមួយប្រពន្ធទី១ ជាជាងអ៊ុតសក់នៅក្រុងព្រះសីហនុ នាងហ៊ិន ចាន់ធឿន ហៅសុវណ្ណារ៉ា បន្ទាប់ពីពួកគេបានរៀបការ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ដោយបន្សល់កូនប្រុសម្នាក់ ឈ្មោះសុជុន ចាន់វីរៈ បានទៅនាងសុវណ្ណារ៉ា ជាអ្នកគ្រប់គ្រង។

លោកជួង ជី ហៅនាយកុយ ដែលជាអ្នកនាំតារាកំប្លែងនាយក្រិន ពីខេត្ត​បាត់ដំបង មកបណ្ដុះបណ្ដាលរហូតដល់ល្បីឈ្មោះ ហើយត្រូវនាយ ក្រិន ចាត់ទុកជាប៉ាធម៌នោះ បានអះអាងថា នាយក្រិន មិនដែលនិយាយរឿងប្រពន្ធផិតក្បត់ មានប្រុសថ្មីអីប្រាប់លោកនោះទេ ព្រោះអាចជាការខ្មាសអៀន ឬនេះជារឿងផ្ទៃក្នុងគ្រួសារគេ បានជាកូនធម៌នេះមិនដែលប្រាប់រឿងសម្ងាត់ឲ្យលោកដឹងឡើយ។

ប៉ុន្ដែក្នុងនាមជាអ្នកគ្រប់គ្រងក្រុមកំប្លែង នាយកុយ ថា មានការអាណិតនាយក្រិន ខ្លាំងណាស់ ព្រោះបំណងលោកចង់ឃើញនាយក្រិន រស់នៅជាមួយប្រពន្ធកូនដល់ចាស់ព្រឹទ្ធព្រេង កោងខ្នងដូចតាឡូតូ អីចឹងតែឥឡូវមិនអាចឡើយ។

នាយកុយ បន្ថែមថា ប្រពន្ធថ្មីនាយក្រិន នេះ មិនបានរៀបការទេ តែដឹងថា មានកូន៣ទៅហើយ ប៉ុន្តែនៅបែកគ្នាបានទៀត អីចឹងមិនមែនជារឿងស្រួលឡើយ សម្រាប់នាយក្រិន ។

នាយកុយ បញ្ជាក់ថា មួយរយៈចុងក្រោយនេះ លោកមិនសូវបានជួបកូនធម៌ ក្រិន ទេ ព្រោះថា នាយក្រិន ជាប់រវល់ច្រើនទៅខេត្តបាត់ដំបង ប៉ុន្តែនាយក្រិន នៅតែជាតារាកំប្លែងក្នុងក្រុមរបស់លោកទេ៕

RELATED ARTICLES