សារដ៏គួរឲ្យភ្ញាក់ផ្អើលមួយត្រូវបានគេបញ្ចេញដោយតាមអត្ថន័យនោះ ត្រូវបានគេសន្និដ្ឋានថា អាចជាមិត្តភក្ដិឬជាអ្នករាប់អានដ៏ជិតដិតរបស់ពេជ្រ សូលីកា ដែលបានឆាកតាមបណ្ដាញសង្គមសួរសុខទុក្ខសូលីកា ហើយក្នុងនោះមានទាំងសួរពីកូនស្រីរបស់តារាចម្រៀងរូបនេះថែមទៀតផង។
នារីម្នាក់នោះបានបង្ហោះសារថា ”កូនធំប៉ុណ្ណាហើយឡូវ? គ្នានឹកឯងណាស់ យ៉ាងណាយើងធ្លាប់ធ្វើការជាមួយគ្នា អ្ហែងលើកនេះសំណាងណាស់ដែលបានការប្ដីត្រឹមត្រូវ មិនដូចអាទាក់ទងអាប្ដីគេនោះ ក្រំចិត្តឥតអំពើបានកូន១ហើយដោះដៃ តែមិនអីទេព្រោះយើងបានពីគេគួរសមដែរព្រោះយើងប៉ុនទាក់ យាយចឹងឈប់ទៅរកគ្រូប្រសិទ្ធិសារិកាលិនថោងនៅ?”។

តាមរយៈសារនេះគេមិនទាន់អាចស្និដ្ឋានបានទេថា មានការពិតកម្រិតណា ព្រោះឈ្មោះដែលឆាតទៅពេជ្រសូលីកា នោះ ត្រូវបានគេបាំងជិតឈឹងមិនឲ្យស្គាល់ថាជាអ្នកណាឡើយ។
ប៉ុន្ដែគ្រប់គ្នាអាចដឹងថា សារនោះគឺចង់បង្ហាញថា សូលីកា មានកូនមួយទៅហើយជាមួយអតីតគូស្នេហ៍ ប៉ុន្តែត្រូវគេបោះបង់នាង។

អ្នកឆាតទៅនាងនោះមានការលើកទឹកចិត្តសូលីកា ថាមិនអីទេ ព្រោះបានលុយពីគេច្រើនដែរ…។
ប៉ុន្តែការបែកធ្លាយឆាតនោះ គេមិនឃើញសូលីកា ឆ្លងឆ្លើយតបសារនោះវិញទេ ហេតុនេះហើយទើបគេមិនទាន់ប្រាកដ១០០% ថា សូលីកា ពិតជាមានកូនស្រីមួយមែន ឬយ៉ាងណា មុនពេលដែលនាងបានភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី ដែលជាអតីតសង្សាររបស់អ្នកនាងថៃ នារីសុជាតា ហៅFi Yata។

អ្នកយកព័ត៌មានយើងព្យាយាមទូរស័ព្ទទៅពេជ្រ សូលីកា ជាច្រើនលើក ប៉ុន្តែតេចូលនាងមិនទទួលឡើយ ទើបមិនអាចសុំការបំភ្លឺបានរឿងគេសង្ស័យថា នាងមានកូនស្រី១នោះឡើយ។
ប៉ុន្ដែតាមប្រភពស្និទ្ធសូលីកា បានអះអាងថា ក្មេងស្រីនោះមានមុខមាត់ដូចសូលីកា ពេក ទើបគេចេះតែសង្ស័យថា ជាកូនស្រីរបស់នាងជាមួយអតីតគូស្នេហ៍ ប៉ុន្តែអ្នកខ្លះថា កូននោះជាកូនស្រីរបស់ម្ដាយនាងជាមួយស្វាមីក្រោយទេ។

ពេជ្រ សូលីកា ទើបស្ងប់ស្ងាត់រឿងស្នេហាជាមួយលោកឧត្តមសេនីយ៍ទោម្នាក់ ហើយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នាងក៏បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី លោកគឹម ហាន អាណិកជនខ្មែរ នៅអាស្រា្ដលី និងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់បរទេស។
ប៉ុន្តែគ្រាន់តែភ្ជាប់ពាក្យហើយ មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ធ្លាយរឿងគូស្នេហ៍ថ្មីរបស់សូលីកា គឺជាអតីតសង្សាររបស់អ្នកនាងថៃ នារីសុជាតា ដែលជាអតីត Freshie Girl ទៅវិញ ហើយពួកគេទាំងបានឈ្លោះគ្នាបែកផ្សែងតាមបណ្តាញសង្គមទៀតផង។

ក្រោយជម្លោះរវាងសូលីកា និងប្អូនស្រីថៃ នរៈពិទូ គឺកញ្ញាថៃ នារីសុជាតា បានផ្ទុះឡើងសុជាតា បានចេញវីដេអូប្រាប់ទៅមហាជនថា នាងមិនមែនឈ្លោះគ្នាជាមួយសូលីកា ដណ្ដើមប្រុសនោះទេ ប៉ុន្តែហេតុផលដែលនាងទទួលយកមិនបាន គឺពេជ្រ សូលីកា ដែលធ្លាប់រាប់អានគ្នាជាមួយនាង១៣ឆ្នាំនោះ បែរជាមកទទួលយកបុរសដែលខ្លួនធ្លាប់ស្រលាញ់ដោយមិនដែលប្រាប់ឲ្យនាងដឹងសោះ បើទោះជានាងធ្លាប់ដេញដោល ហើយរហូតពេលបែកធ្លាយ ធ្វើឲ្យបែកបាក់មិត្តភាពគ្នាក៏ដោយ ប៉ុន្តែពួកគេភ្ជាប់ពាក្យទើបនាងភ្ញាក់ខ្លួន ព្រោះមិនដឹងថាទាក់ទងគ្នាតាំងពីពេលណា?

គូរបញ្ជាក់ថា អំឡុងពេលដែលពេជ្រ សូលីកា ចែកផ្លូវគ្នាជាមួយឧត្តមសេនីយ៍ទោមួយរូបនោះ ធ្លាប់ធ្លាយសារថា សូលីកា ត្អូញត្អែរថា ពេលដែលបែកគ្នាត្រូវបានអតីតគូស្នេហ៍ដកហូតទ្រព្យអស់ ដោយសារទាំងនោះបានធ្លាយលើបណ្ដាញសង្គមត្រូវបានគេចែកចចាយ (Share) មានដូចជាឃ្លាថា ”រស់នៅជាមួយគ្នា២ឆ្នាំបានត្រឹមតែការឈឺចាប់ រងការម៉ាក់ងាយ ប្រចណ្ឌឥតស្រាកស្រាន្ដ តាមដានឥតឈប់ឈរ សូម្បីតែឡានមួយគ្រឿងក៍ដកហូតវិញដែរ”។ ប៉ុន្តែសារនេះធ្លាប់ត្រូវបានសូលីកា ច្រានចោល។

ដោយឡែក ការដែលពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអតីតសង្សារ អ្នកនាងថៃ នារីសុជាតា នៅពេលនេះ ហាក់ធ្វើឲ្យមានភាពស្រពេចស្រពិលពីការរក្សាចំណងស្នេហារបស់ពួកគេឲ្យបានយូរអង្វែងព្រោះតែសូលីកា រងការរិះគន់ច្រើន ខណៈដែល Fi Yata វិញ និយាយថា បើកលោកគឹម ហាន ជាបុរសល្អគ្រប់យ៉ាងនោះ នាងនឹងចាប់ទុកហើយ មិនព្រលែងទៅឲ្យស្រីណាផ្សេងឡើយ៕
