Saturday, September 20, 2025
Homeតារាខ្មែរសុខ សោម៉ាវត្តី បុរសម្នាក់បើករថយន្តបុកចំបេះដូង ជាប់គាំង៣ឆ្នាំ

សុខ សោម៉ាវត្តី បុរសម្នាក់បើករថយន្តបុកចំបេះដូង ជាប់គាំង៣ឆ្នាំ

ជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលនៅសុខៗស្រាប់តែអ្នកមេម៉ាយកូនរូបស្រស់ សុខ សោម៉ាវត្តី បានបង្ហោះសារថា នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវបុរសម្នាក់បានធ្វេសប្រហែសបើករថយន្តមួយគ្រឿងបុកចូលបេះដូងនាង ធ្វើឲ្យគាំង៣ឆ្នាំហើយ។

សុខ សោម៉ាវត្តីបានបង្ហោះសារថា “មួម៉ៅណាស់ តាបុិមួយនោះបើកឡានអត់ចេះមើលមុខមើលក្រោយសោះ មានណាមកបុកចូលក្នុងបេះដូងឯង ឥលូវជាប់គាំងក្នុងហ្នឹង3ឆ្នាំហើយ អោយអញ្ចឹងចុះ ខែថ្មី ហេងហេង ទាំងអស់គ្នាណា”។

ការបង្ហោះសារខាងលើនេះ ត្រូវបានអ្នកគាំទ្រដាក់ការសង្ស័យទៅលើកីឡាករខ្សែការពារក្លឹបបាល់ទាត់បឹងកេត លោកលី វ៉ាហេទ ដែលបានបើករថយន្តចូលក្នុងបេះដូងសុខ សោម៉ាវត្តី ដែលធ្វើឲ្យបេះដូងនាងជាប់គាំង លែងទទួលបុរសណាផ្សេង។

 តារាស្រីមេម៉ាយកូនមួយ សុខ សោម៉ាវត្តី នៅទីបំផុតបានសារភាពពីចំណងស្នេហ៍៣ឆ្នាំ ជាមួយប្រុសក្មេងកីឡាករលី វ៉ាហេទ ដែលបានផ្តល់នូវការស្រលាញ់ថ្នាក់ថ្នមនិងភាពកក់ក្តៅដល់នាង ដោយនាងនឹកស្មានមិនដល់ថា មានមនុស្សប្រុសល្អបែបនេះមករួមដំណើរ និងកាន់ដៃមិនលែង ក្រោយពីនាងបានលែងប្តីជាមន្ត្រីប៉ូលិសធ្លាក់ខ្លួនមេម៉ាយកាយរងាប៉ុន្មានឆ្នាំមកនេះ។

ការបង្ហាញនូវចំណងស្នេហ៍ជាសាធារណៈនេះ អាចជាចេតនារបស់វត្តី ក្នុងការជម្រះមន្ទិលរឿងស្នេហ៍លេចឮកន្លងមក ក៏ដូចជាការ រាំងខ្ទប់បុរសផ្សេងៗដែលប៉ងចង់តាមថ្ពក់បេះដូងនាងឱ្យភ្លឺភ្នែក ប្រញាប់ដកថយ ព្រោះពេលនេះបេះដូងរបស់នាងមិននៅទំនេរទេ គឺមានម្ចាស់ស្នេហ៍ជាកីឡាករបាល់ទាត់វ័យក្មេង ឬសង្ហាមកគ្រប់គ្រងហើយ៕

RELATED ARTICLES