Saturday, September 20, 2025
Homeតារាខ្មែរពិធីការិនី ណូម័រ រៀបការជាមួយVJ សុភា ជិត៨ខែ ចំណងស្នេហ៍ត្រូវបែកបាក់

ពិធីការិនី ណូម័រ រៀបការជាមួយVJ សុភា ជិត៨ខែ ចំណងស្នេហ៍ត្រូវបែកបាក់

សឹងតែមិនគួរឲ្យជឿ ចំណងស្នេហ៍ជាច្រើនឆ្នាំរបស់ពិធីការិនីតូចច្រឡឹង ណូម័រ និងVJ សុភា បានឈានដល់ការបែកបាក់គ្នាទៅហើយ រហូត ឡើងសាលាសង្កាត់ដើម្បីលែងលះគ្នា បន្ទាប់ពីពួកគេបានរៀបការតាមប្រពៃណីជិត៧ខែ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

អ្នកនាងណូម័រ បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “Welcome new Month Welcome new Life Welcome My Single Life Too រៀនកាត់ចិត្តរឿងណាកន្លងផុតទៅហើយអោយវាផុតទៅចុះ កុំស្តាយអី ស្តាយទៅ ក៏គ្មានបានផលអីមកវិញដដែល បើរឿងអាចកែខៃបានប្រឹងដោះស្រាយទៅ តែបើកែខៃមិនកើតទេ ចាត់ទុកថាវាជាផលបាបរបស់អ្នកចុះ”។

ណូម័រ បន្តថា “អ្នកអាចទុកវាជាបទពិសោធន៏ជីវិតបាន តែកុំស្ពាយសំពីងសំពោងពេកធ្ងន់ពេកទៅ ទៅមុខមិនឆ្ងាយទេ ចាប់ផ្តើមគិតរឿងថ្មីរឿងបច្ចុប្បន្នរឿងដែលត្រូវធ្វើបន្ត ទីបំផុតនៃរឿងមួយ ជាចំនុចចាប់ផ្តើមនៃរឿងថ្មីមួយទៀត បើអ្នកព្រមបញ្ចប់វា តែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់ មានន័យថាអ្នកអនុញ្ញាតអោយទុក្ខពីអតីតបង្កើតកូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀត នោះអ្នកនៅតែជាជនរងគ្រោះរបស់អតិតកាលដដែល”។

ពិធីការិនីរូបនេះបានបន្ថែមថា “ ខ្មោចងាប់ហើយត្រូវយកទៅកប់ កុំទុកនៅលើផ្ទះយូរពេក ពេលកប់ហើយ កុំគាស់មកហិតអីក្លិនមិនល្អទេ បើដើរត្រូវសំលឹងទៅមុខកុំបែរក្រោយយូរពេក ប្រយ័ត្នមានគ្រោះថ្នាក់ បើអ្នកប្រឹងប្រែងថែរក្សាវាហើយ តែវានៅតែមិនគង់វង្ស មានន័យថារបស់នោះមិនមែនជារបស់អ្នកទេ រៀនអនុញ្ញាតអោយអតិតកាលកន្លងទៅ ហើយរៀនអត់ឱនអោយខ្លួនអ្នកផងប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅ រៀនដោះលែងខ្លួនអ្នកពីអតិតកាល ជីវិតអ្នកនឹងបានសុខសាន្ត I’m OK! I’m Be Strong! I am NoMore”។

គួរបញ្ជាក់ថា អ្នកនាងណូម័រ និងVj សុភា បានតស៊ូប្រឹងប្រែងរកប្រាក់រួមគ្នារហូតទិញបានផ្ទះវីឡា មុនឈានដល់ពិធីមង្គលការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។ ក្រោយពេលរៀបការគេបានឃើញពិធីការិនី ណូម័រ បែកសាច់យ៉ាងខ្លាំង រហូតអ្នកខ្លះសង្ស័យថានាងមានគភ៌ទៅហើយ។

ប៉ុន្តែនៅពេលនេះ ស្រាប់ចំណងស្នេហ៍ដែលអ្នកទាំង២ខំកសាងយ៉ាងលំបាក ដែលនៅសុខៗស្រាប់តែពួកគេដឹកដៃគ្នាឡើងសាលាសង្កាត់លែងលះគ្នា ដ៏គួរឲ្យភ្ញាក់ផ្អើល។

យ៉ាងណា មហាជនជាច្រើនមានការងឿងឆ្ងល់ថា មូលហេតុអ្វីដែលនាំឲ្យណូម័រ និងVJ សុភា ឈានដល់ការបែកបាក់នេះ ខណៈដែលអ្នកខ្លះសង្ស័យថា ទំនងជាអ្នកទាំង២មានកាប្រចណ្ឌគ្នាខ្លាំង៕

RELATED ARTICLES