ពិធីមង្គលការកាន់តែខិតជិតចូលមកដល់ កញ្ញាសួស វីសា និងបុរសកំពូលស្នេហ៍ ប៊ុនថុល ប៊ុនថង ត្រូវបានក្រុមអ្នកគាំទ្របានធ្វើពិធីជប់លៀងលាភាពនៅលីវ ដែលធ្វើឲ្យអ្នកទាំង២រំភើបខ្លាំងមែនទែន។

កញ្ញាសួស វីសា បានបង្ហោះសារលើគណនីហ្វេសប៊ុកថា “រូបភាពយប់មិញក្នុងកម្មវិធីជប់លាង លាភាពនៅលីវរបស់ T&S 01.11.2019”។

វីសា បានបន្តថា “នាងខ្ញុំនឹងគូរដណ្តឹងពិតជាសូមអរគុណបំផុតដល់មនុស្សជាទីស្រលាញ់ទាំងអស់គ្នាសំរាប់ការរាប់អានយ៉ាងកក់ក្តៅ អរគុណសំរាប់មិត្តភាពមួយនេះ អរគុណគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាតែងផ្តល់អោយខ្ញុំ”។

សួស វីសា បានបញ្ជាក់ថា “បញ្ជាក់នេះគ្រាន់តែជាកម្មវិធីជប់លាងសប្បាយៗតិចតួចលក្ខណះគ្រួសារតែប៉ុណ្ណោះ បេីមានខុសទាស់អីសូមអភយ័ទោសផង ដោយក្តីគោរពពីនាងខ្ញុំ សួសវីសា Sous Visa”។

គួរបញ្ជាក់ថា សួស វីសា បានភ្ជាប់ពាក្យជាមួយលោកថមមី ដោយទទួលបានបណ្ណាការនូវទកប្រាក់ចំនួន៤៤៤៤៤ដុល្លារ។ មុនពេលភ្ជាប់ពាក្យ អ្នកទាំង២បានទិញរថយន្តស៊េរីទំនើប និងផ្ទះទ្រនំស្នេហ៍មួយខ្នងផងដែរ។

ដោយឡែកកាលពីថ្មីៗនេះ សួស វីសា បានទិញរថយន្ត Lexus LX570 Kuro 2020 តម្លៃជាង២០មុឺនដុល្លារ ដែលធ្វើឲ្យមហាជនមានការស្ញប់ស្ញែងនាងយ៉ាងខ្លាំង។

ពីធីមង្គលការរបស់សួស វីសា និងលោកថមមី នឹងត្រូវរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ប៉ុន្តែអ្នកទាំង២មិនបានបញ្ជាក់ថ្ងៃណាឲ្យច្បាស់លាស់នោះទេ៕



