Saturday, September 20, 2025
Homeតារាខ្មែរណូម័រ អះអាងតែមួយឃ្លាប៉ុណ្ណោះ ពីមូលហេតុលែងលះជាមួយស្វាមី

ណូម័រ អះអាងតែមួយឃ្លាប៉ុណ្ណោះ ពីមូលហេតុលែងលះជាមួយស្វាមី

តារាសម្ដែងនិងជាពិធីការិនី ណូម័រ បានសារភាពថា ចំណងស្នេហានាងជាមួយ VJ សុភា គឺពិតជាបានដើរដល់ទីបញ្ចប់មែន ក្រោយរៀបការបានត្រឹមតែជិត៤ខែនេះ។ ប៉ុន្ដែមូលហេតុលម្អិតនៃការចែកផ្លូវគ្នានេះ មិនត្រូវបានណូម័រ ប្រាប់លម្អិតឡើយ ដោយនាងគ្រាន់តែអះអាងថា ”រស់នៅមិនចុះសម្រុងគ្នា” ប៉ុណ្ណោះ។

ណូម័រ ដែលមានឈ្មោះដើមថា អន រ៉ាស៊ីសុមេត្តា នោះ និយាយទាំងស្រងូតស្រងាត់នៅថ្ងៃទី១ ខែវិច្ឆិកា ថា ”ខ្ញុំនិងគាត់ (សុភា) បានព្រមព្រៀងគ្នាលែងលះគ្នាមែន គឺពួកយើងបានផ្ដិតមេដៃនៅចំពោះមុខអាជ្ញាធរអស់ហើយតាំងពីថ្ងៃទី២៨ ខែតុលាម្ល៉េះ ហើយពេលនេះល្ងាចទៅហើយគេអត់ធ្វើការអីចឹង រង់ចាំដល់ថ្ងៃច័ន្ទទី៤ វិច្ឆិកា ទើបពួកយើងចូលសាលាដំបូងរាជធានីភ្នំពេញម្ដងទៀត។

ណូម័រ បន្តថា ការចូលតុលាការហ្នឹង គ្មានអ្វីប្រែប្រួលទេ ព្រោះយើងបានសម្រេចចិត្តអស់ទៅហើយ អីចឹងគ្រាន់តែចូលសម្រេចចុងក្រោយហ្នឹង ព្រោះពួកខ្ញុំរៀបការហើយមានអេតាស៊ីវិលអីចឹងលែងគ្នាក៏ត្រូវធ្វើតាមផ្លូវច្បាប់ដែរ”។

ណូម័រ បានដឹកដៃ VJ សុភា រៀបការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល Capital សែនសុខ រាជធានីភ្នំពេញ ក្រោយពីពួកគេស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។

ប៉ុន្ដែឥឡូវគូស្នេហ៍ដែលស្រលាញ់គ្នាចាក់ទឹកមិនលិចនេះ បានចែកផ្លូវគ្នាកណ្ដាលទី​ទៅវិញ ធ្វើឲ្យណូម័រ ស្រងូតស្រងាត់ជាខ្លាំង ហើយនាងតាំងចិត្តថា នឹងវិលមកចូលសិល្បៈវិញ ដោយតាំងចិត្តថា ចាប់ផ្ដើមជីវិតនៅលីវសាជាថ្មីចាប់ពីពេលនេះតទៅ។

ណូម័រ បញ្ជាក់ថា ”ខ្ញុំលែងគ្នាហ្នឹង ខ្ញុំអត់មានកូនទេ។ ចំណែកផ្ទះដែលពួកយើងថាទិញចូលគ្នានោះបានមកលើខ្ញុំ ព្រោះផ្ទះនោះជាលុយរបស់ខ្ញុំទាំងអស់។ ខ្ញុំមិនចង់និយាយថាលែងគ្នាហ្នឹងមកពីខាងណាទេ ព្រោះពួកយើងរស់នៅមិនចុះសម្រុងគ្នាគឺមានតែចែកផ្លូវគ្នា។ ពួកយើងព្រមព្រៀងគ្នាថាបញ្ចប់ត្រឹមនេះ ចាប់ពីពេលនេះតទៅ គឺជីវិតខ្ញុំនៅលីវម្ដងទៀត ហើយខ្ញុំនឹងវិលមកចូលសិល្បៈវិញនៅពេលខាងមុខនេះ”៕

RELATED ARTICLES