Saturday, September 20, 2025
Homeតារាខ្មែរនាយក្រិន បំភ្លឺរឿងភរិយាទាក់ទងជាមួយអ្នករត់តុក្នុងហាង

នាយក្រិន បំភ្លឺរឿងភរិយាទាក់ទងជាមួយអ្នករត់តុក្នុងហាង

ក្រោយពីចំណងស្នេហ៍នាយក្រិន និងនាងយ៉ាយ៉ា ជាភរិយាទី២ ត្រូវបានគេសង្ស័យថាភរិយាទី២របស់នាយក្រិន បានភ្ជាប់ស្នេហាជាមួយបុរសជាអ្នករត់តុក្នុងហាង ដែលគេឧស្សាហ៍ឃើញស្និទ្ធស្នាលគ្នាប្លែក ប៉ុន្តែយ៉ាងណា នាយក្រិន មិនបញ្ជាក់ថាបុរសនោះជាអ្នកណាឡើយ។

នាយក្រិន អះអាងថា រវាងនាយនិងអតីតប្រពន្ធ គឺសុំចប់គ្នាត្រឹមនេះហើយ គឺចាប់ពីពេលនេះទៅ ទោះជាប្រពន្ធសុំត្រូវរ៉ូវវិញ ក៏នាយមិនព្រមផ្សះផ្សាវិញជាដាច់ខាត។

នាយក្រិន បន្ថែមថា “ខ្ញុំបានឃើញផ្ទាល់ភ្នែកគេក្បត់មុខខ្ញុំ គេស្មានតែខ្ញុំដេកលក់ គេនាំគ្នាធ្វើអីខ្លះ ខ្ញុំមិនដឹងទេ”។

នាយក្រិន បន្តថា “ប្រុសដែលទាក់ទងប្រពន្ធខ្ញុំហ្នុង ខ្ញុំមិនស្គាល់ច្បាស់ទេ តែរឿងដែលខ្ញុំហួសចិត្តនោះ គឺកំពុងតែឈឺដេកពេទ្យហើយហ្នឹង បែរជាលេងឆាតជាមួយប្រុសម្តងដល់ទៅ២នាក់ទៀត។ ខ្ញុំឆ្អែតហើយខ្ញុំមិនចង់ជួបគ្នាវិញទេ។ ឥឡូវកូនទាំង៣ (ស្រី២) របស់ខ្ញុំយកទៅស្រុកឱ្យឪពុកម្តាយខ្ញុំមើលហើយ”។

គួរបញ្ជាក់ថា ក្រោយលែងលះជាមួយប្រពន្ធទី១ នាង ហ៊ិន ចាន់ធឿន ហៅសុវណ្ណារ៉ា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១១ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់ឈ្មោះទេស សុជុន ចាន់វីរៈ បានទៅខាងអតីតប្រពន្ធនោះ។

បន្ទាប់មក នាយក្រិន បានភ្ជាប់ស្នេហ៍ថ្មីជាមួយនារីចាក់ភ្លេងខារ៉ាអូខេម្នាក់ឈ្មោះយ៉ាយ៉ា ដោយរួមរស់ជាមួយគ្នាមិនបានរៀបការឡើយ រហូតមានកូន៣នាក់ចំណងស្នេហ៍ក៏ដល់ទីបញ្ចប់ ធ្វើឱ្យថៅកែក្រិន ដែលបើកហាងផឹកស៊ីមួយនៅផ្លូវម៉ៃដា (២០០៤) រូបនេះ កំពុងជួបវិបត្តិស្នេហ៍យ៉ាងធ្ងន់ធ្ងរ រហូតតាំងចិត្តថា ឈប់យកប្រពន្ធទៀតហើយ៕

RELATED ARTICLES