Saturday, September 20, 2025
Homeតារាខ្មែររ៉ាប៊ី ប្រកែកល្បី ដោយសារ Dj ក្ដឹប សរសេរបទ "លុយ លុយ លុយ" ឲ្យច្រៀង

រ៉ាប៊ី ប្រកែកល្បី ដោយសារ Dj ក្ដឹប សរសេរបទ “លុយ លុយ លុយ” ឲ្យច្រៀង

រ៉ាប៊ី ត្រូវបានគេចាត់ទុកថា នាងឈរជើង២ឆ្នាំនៅថោន នេះ មានទីផ្សារសិល្បៈ បន្ទាប់ពីមាស សុខសោភា ព្រោះចេញច្រៀងតាមកមក្មវិធីធំៗជាញឹកញាប់ ហើយនាងថា យ៉ាងហោចណាស់ក៏១ខែៗ អាចរកប្រាក់ចំណូលបាន១ម៉ឺនដុល្លារដែរ។

ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះ មានព័ត៌មានថា រ៉ាប៊ី ​បានល្បីដោយសារអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ឌីជេ ក្ដឹប ជួយអន្ដរាគមន៍និពន្ធបទចម្រៀងល្បីៗឲ្យច្រៀង ដូចជាបទ ”លុយ លុយ លុយ” ជាដើម …។

ក្នុងចំណោមបទចម្រៀងល្បីៗរបស់កញ្ញារ៉ាប៊ី បទ ”លុយ លុយ លុយ” ត្រូវបានគេស្គាល់ច្បាស់ និងចាត់ទុកថាជាបទដែលនាងអាចកើបលុយបានច្រើនតាមបណ្ដាឆាកតន្រ្ដីនានាទៀតផង ព្រោះតែទស្សនិកជននិយមចូលចិត្តទស្សនាក្បាច់រាំរបស់ស្រីស្អាតរូបនេះ ខណៈដែលបទមួយនេះគ្រាន់តែចេញជា Trailer នោះ រ៉ាប៊ី ដែលរាំស្លៀកខោខូវប៊យខ្លីរឹប អាវវៀលក្លៀយ៉ាងស៊ិចស៊ី បានធ្វើឲ្យតាតា ចង់គាំងបេះដូងទៀតផង។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ស្រាប់តែថ្មីៗនេះលេចឮថា រ៉ាប៊ី បានល្បីមួយបទនេះដោយសារតែមានជំនួយពីDj ក្ដឹប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសទៅវិញ។

ប្រភពពីតារាចម្រៀងម្នាក់បានបង្ហើបឲ្យដឹងថា គេបានជួប Dj ក្ដឹប ដែលច្រៀងនៅហាងមួយក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយត្រូវបានលោកក្ដឹប ខ្សឹបប្រាប់គេថា បទ ”លុយ លុយ លុយ” របស់រ៉ាប៊ី ហ្នឹង ខ្ញុំជាអ្នកសរសេរឲ្យទេ ហើយឃើញបទហ្នឹង រ៉ាប៊ី ឡើងកូដណាស់។

ក្នុងជំនួបផ្ទាល់ជាមួយផាន វីរ៉ាទី ហៅរ៉ាប៊ី កាលពីពេលថ្មីៗនេះ ស្រីស្អាតរូបនេះបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការលេចឮថា នាងមានជំនួយពី Dj ក្កឹប ទើបបានឡើងកូដដូចពេលនេះ។

កញ្ញារ៉ាប៊ី និយាយដោយមិនបង្អង់ថា ”បទ ”លុយ លុយ លុយ” ហ្នឹង ខ្ញុំមានបានពឹងគាត់ (Dj ក្ដឹប) ឲ្យសរសេរឲ្យឯណា? បទនេះគឺអ្នកនិពន្ធនៅថោន គាត់និពន្ធឲ្យតើ។ ខ្ញុំអត់ដែលបានជួបនិងទាក់ទងជាមួយគាត់ទាល់តែសោះ។ ម៉េចបានគាត់និយាយអ៊ីចឹង បើមនុស្សអត់ដែលបានទាក់ទងគ្នាសោះហ្នឹង?”។

ដោយឡែក Dj ក្ដឹប វិញមិនអាចទាក់ទងបានទេព្រោះទូរស័ព្ទតេមិនចូលឡើយ។

ថ្វីត្បិតតែរ៉ាប៊ី ថា គ្មានជំនួយពី Dj ក្ដឹប ក្ដី ប៉ុន្តែនាងទទួលស្គាល់ថា បទចម្រៀងរបស់នាងមួយចំនួន គឺនាងមានការផ្ដល់យោបល់ទៅឲ្យអ្នកនិពន្ធសរសេរដែរ ដើម្បីឲ្យត្រូវយុវវ័យបច្ចុប្បន្ន។

ប៉ុន្ដែនាងថា រឿង Dj ក្ដឹប មួយ នាងពិតជាមិនដែលសុំអន្ដរាគមន៍ឲ្យឌីជេ រូបនេះ សរសេរបទចម្រៀងឲ្យនាងច្រៀងទេ។ បើបទនេះមិនល្បីទេ ក៏ប្រហែលជាគ្មានអ្នកណាលើកយកមកនិយាយ ឬក៏ថាគេជាអ្នកនិពន្ធអីចឹងដែរមើលទៅ។

ពេលនេះ រ៉ាប៊ី មានជីវភាពកាន់តែប្រែប្រួល ដោយគ្រាន់តែច្រៀង២ឆ្នាំ មានទ្រព្យជាងកន្លះលានដុល្លារ (ឡាន២គ្រឿងនិងផ្ទះ៣) ក្ដី ប៉ុន្តែនាងថា លុយទាំងនោះបានមកពីអាជីពសិល្បៈទាំងស្រុង ព្រោះព្រោះក្នុង១ខែៗ ផាត់ចំណាយអស់ហើយសល់លុយខ្ទង់១ម៉ឺនដុល្លារ៕

RELATED ARTICLES