Saturday, September 20, 2025
Homeតារាខ្មែរសុខ ពិសី សម្រេចបំណងធំសម្រករាងកាន់តែស្វែល មើលទៅស្រស់ស្អាតណាស់

សុខ ពិសី សម្រេចបំណងធំសម្រករាងកាន់តែស្វែល មើលទៅស្រស់ស្អាតណាស់

តារាចម្រៀងសុខ ពិសី ដែលកាលពីឆ្នាំមុន នាងមានទម្ងន់ឡើងស្រឺតៗធ្វើឱ្យចង់ខូចរាងអស់នោះ ពេលនេះបានប្រែប្រួលទាំងស្រុងហើយ និងបានសម្រេចបំណងប្រាថ្នាធំដែលនាងចង់បានដែរនោះ គឺរាងស្វែលស្រលន និងគ្មានក្បាលពោះ។

ការសម្រកទម្ងន់របស់សុខ ពិសី នៅពេលនេះ ធ្វើឱ្យនាងកាន់តែត្រូវប៉ាន់ថែមទៀត ព្រោះក្តាប់បានឱកាសថតស្ពតពាណិជ្ជកម្មធំៗមានផលិតផលរក្សាសម្រស់ និងក្រុមហ៊ុនអេឡិចត្រូនិក ជាដើម ខណៈដែលអាជីពចម្រៀងរបស់នាងក៏កាន់តែមមាញឹកថែមទៀតដែរ ហើយនៅថ្ងៃបុណ្យអុំទូកខាងមុខនេះ នាងចេញច្រៀងទាំង៣ថ្ងៃតែម្តង។

សុខ ពិសី ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា នាងមានរាងស្វែលស្អាតដោយសារការអនុវត្តជ្រើសយកការហាត់ប្រាណកីឡាយូហ្គា ដែលនាងបានសិក្សាតាមយូធូប។ នាងថា មិនបានប្រើផលិតផលសម្រកទម្ងន់ណាមួយទេ ព្រោះខ្លាចប៉ះពាល់ដល់សុខភាព គឺជ្រើសយកការហាត់ប្រាណសុទ្ធសាធ។

សុខ ពិសី នៅតែរក្សាតំណែងជាតារាចម្រៀងស្រីនាំមុខគេនៅសាន់ដេ ទោះជាដៃគូចម្រៀងនាង លោកខេមរៈ សិរីមន្ត បានរត់ទៅជ្រកនៅហង្សមាស បាត់ទៅហើយក្តី ប៉ុន្តែពិសី ដែលបានងាកមកចាប់ដៃគូជាមួយលោកឆាយ វីរៈយុទ្ធ, នាយចឺម និងខាន់ ជេមស៍ នោះ នៅតែមានទីផ្សារដូចមុនដដែល។

ប៉ុន្តែយ៉ាងណា តារាចម្រៀងសាច់ដូចបណ្តូលចេករូបនេះ បានធ្វើឱ្យអ្នកគាំទ្រខកចិត្ត ព្រោះពិសី ដែលប៉ះរឿងស្នេហាដ៏រសើបជាមួយថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំនោះ រហូតមកដល់ពេលនេះ ពិសី មិនទាន់ហ៊ានសារភាពស្នេហ៍ឡើយ បើទោះជាតារារួមអាជីពមួយចំនួនបានជំរុញឱ្យពិសី ឆាប់រៀប ការដូចឱក សុគន្ធកញ្ញា ឬសួស វីសា ក្តី ប៉ុន្តែនាងនៅតែមិនអើពើក្នុងការកំណត់លាភាពនៅលីវឡើយ។

ដោយឡែក តារាដែលស្និទ្ធស្នាលពិសី វិញ បានបង្ហើបឱ្យដឹងថា តារាសាន់ដេ រូបនេះ ខ្លាចប្រឈមធ្លាក់កូដ ទើបនាងមិនហ៊ានបង្ហាញមុខគូស្នេហ៍ ឬមិនចង់រៀបការប្តីឆាប់ៗដូចគេឡើយ៕

RELATED ARTICLES