Saturday, September 20, 2025
Homeតារាខ្មែរឌួង ហ្សូរីដា លើកពាន Top 20 Successful CEO Award 2019

ឌួង ហ្សូរីដា លើកពាន Top 20 Successful CEO Award 2019

ពិធីការិនីឌួង ហ្សូរីដា ដែលជាម្ចាស់ក្រុមហ៊ុន Mudhita Trading Co.Ltd នោះ បានទទួលពានរង្វាន់ The 20 Successful Ceo Award 2019 ដែលរៀបចំកម្មវិធីដោយក្រុមហ៊ុន Luxury Smile ប្រគល់រង្វាន់សហគ្រិនឆ្នើម CEO ធំជាងគេបំផុតដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្ស នៅផ្សារទំនើប Aeon mall សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នេះជាពានរង្វាន់ថ្មីមួយទៀតរបស់ហ្សូរីដា ខណៈដែលកាលពីខែមុន នាងក៏បានទទួលពានរង្វាន់នៅប្រទេសថៃ ទាក់ទងការគ្រប់គ្រងអាជីវកម្មហាងរក្សារសម្រស់មុទិតា របស់នាងដែលទទួលបានជោគជ័យមានអតិថិជនគាំទ្រច្រើនផងដែរ។

ដោយឡែកសម្រាប់ពាន The 20 Successful Ceo Award 2019 នេះ ហ្សូរីដា ត្រូវបានលោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលតំណាងឲ្យឯកឧត្តម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ប្រគល់ជូននាងដោយផ្ទាល់តែម្ដង។

ឌួង ហ្សូរីដា បានឲ្យដឹងថា ការដែលនាងទទួលបានពានមួយនេះ ដោយសារតែក្រុមហ៊ុនរបស់នាងមានការចុះបញ្ជី មានអជ្ញាប័ណ្ឌត្រឹមត្រូវនៅក្រសួងសុខាភិបាលនិងក្រសួងសេដ្ឋកិច្ច ដែលទទួលស្គាល់ថា ផលិតផលនៅហាងរបស់នាងប្រើប្រាស់ទៅ គ្មានការប៉ះពាល់ដល់សុខភាពទេ ទើបក្រុមហ៊ុននាងមានសិទ្ធិចូលរួមប្រកួតនៅវេទិការនេះ ហើយទីបំផុតទទួលបានពានតែម្ដង។

ហ្សូរីដា បន្តថា ពាននេះមានសារៈសំខាន់សម្រាប់នាង ព្រោះធ្វើឲ្យអតិថិជនរបស់នាងកាន់តែមានទំនុកចិត្តនូវផលិតផលរក្សាសម្រស់នៅហាងរបស់នាង ហើយគាំទ្រកាន់តែច្រើនថែមទៀតជាមិនខានឡើយ។

ឌួង ហ្សីរីដា ហាក់រយាលពីការងារសិល្បៈ ក្រោយនាងបុកមកផ្ដោតលើការរកស៊ីលក់គ្រឿង Cosmetic ហើយនាងជាអ្នកលក់ផលិតផលលើ Online ដ៏លេចធ្លោម្នាក់នាពេលបច្ចុប្បន្ននេះផងដែរ៕

RELATED ARTICLES