Saturday, September 20, 2025
Homeតារាខ្មែរធី សុវណ្ណថា បន្តប្តឹងយ៉ាយ៉ា ខណៈចន ច័ន្ទលក្ខិណា និងអ៊ឹម ជីវ៉ា មើលមុខគ្នាលែងចំ

ធី សុវណ្ណថា បន្តប្តឹងយ៉ាយ៉ា ខណៈចន ច័ន្ទលក្ខិណា និងអ៊ឹម ជីវ៉ា មើលមុខគ្នាលែងចំ

ជម្លោះដ៏ក្ដៅគគុករវាងអ្នកនាងធី សុវណ្ណថា និងតារាសម្ដែងយ៉ាយ៉ា (អេង ចរិយ៉ា) ដែលធ្វើឲ្យផ្អើលមហាជននិងអ្នកកាសែត ព្រោះតែនៅថ្ងៃអ្នកនាងសុវណ្ណថា រៀបការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតំបន់អារ៉ែង ខេត្តកោះកុង បែរជាផ្ទុះរឿងអ្នកនាងយ៉ាយ៉ា ចោទអ្នកនាងសុវណ្ណថា ថាបានដណ្ដើមអតីតប្ដី ពេលនេះអ្នកនាងសុវណ្ណថា នៅតែដាក់ពាក្យបណ្ដឹងនៅតុលាការ ដែលទាមទារប្រាក់សំណង២០ម៉ឺនដុល្លារ។ ដោយឡែក ស្វាមីរបស់អ្នកនាងចន ច័ន្ទលក្ខិណា គឺលោកហេង ឡុង អ្នកនាងធី សុវណ្ណថា ថាទុកឲ្យមហាជនវាយតម្ឡៃទៅចុះ។

ខណៈដែលរឿងនេះកំពុងឡើងកម្តៅកាន់តែក្ដៅគគុកមិនទាន់រលត់នោះ ស្រាប់តែអ្នកនាងចន ច័ន្ទលក្ខិណា និងលោកអុឹម​ ជីវ៉ា បានខ្វែងគំនិតគ្នានិងប្រកាសឈប់រាប់អានគ្នាទៀតផង។

តាមព័ត៌មានថា អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ មានការអាកអន់ស្រពោនចិត្តជាមួយអ៊ឹម ជីវ៉ា ដែលនៅតែបន្ដបញ្ចេញយោបល់ (Comment) ហើយបង្ហោះនិងចែកចាយ (Share) ពីរឿងធី សុវណ្ណថា និងយ៉ាយ៉ា ទៀត ព្រោះរឿងនេះបានចប់ទៅហើយ។

ចន ច័ន្ទលក្ខិណា ថ្លែងសារថា ”បងប្អូនជួយអានសំណេរអ៊ឹម ជីវ៉ា បន្ដិចថា គាត់ចង់សំដៅលើអ្នកណា? បើគេស្រុះស្រួលគ្នាហើយ ក៏ខំប្រឹងថែមសាំងដុតផ្ទះគេទៀត?”។

ក្នុងសារដែលអ្នកនាងចន ច័ន្ទលក្ខិណា គឺក្រោយពេលដែល់លោកអ៊ឹម ជីវ៉ា បានបង្ហោះសារថា ”បើរឿងនេះយ៉ាយ៉ា ថាសម្ដែងមែននោះ គឺខ្ញុំសូមឲ្យប្អូនស្រីធី សុវណ្ណថា រកអ្នកនៅពីក្រោយខ្នងរឿងនេះមកផ្ដាន្ទាទោសដូចគ្នា ព្រោះបើសង្កេតមើលកន្លងមក ប្អូនស្រីយ៉ាយ៉ា មិនមែនជាមនុស្សដែលព្រហើនរហូតដល់យករឿងអពមង្គលថ្ងៃមង្គលការគេឡើយ ហើយបើនិយាយពីចឬកប្អូនស្រីចរិយ៉ា ក៍មិនមែនជាក្មេងកោងកា​ចឈ្លើយដាក់ចាស់ទុំទេ គឺប្អូនស្រីសុភាពរាបសារជាមនុស្សគោរពចាស់ទុំ រឿងអីយ៉ាយ៉ា ហ៊ានធ្វើរឿងចឹងម្នាក់ឯងបាន?”…។

ទោះជាយ៉ាងណា មហាជនសង្ឃឹមថា ការខ្វែងគំនិតគ្នារវាងអ្នកនាងចន ច័ន្ទលក្ខិណា និងអ៊ឹម ជីវ៉ា នៅពេលនេះនឹងបានសម្របសម្រួលគ្នាក្នុងពេលឆាប់ៗនេះ គឺមិនឈានទៅដល់ការធ្វើសន្និសីទកាសែតទ្រង់ទ្រាយធំដូចធី វណ្ណថា និងយ៉ាយ៉ា ឡើយ ៕

RELATED ARTICLES