Saturday, September 20, 2025
Homeតារាខ្មែរលោកអុឹម ជីវ៉ា ថា មិនបាច់ឲ្យដល់២៤ម៉ោងទេ ដាច់ខាតមិនសុំទោសហេង ឡុង... ចង់ប្តឹងអី ប្តឹងទៅ

លោកអុឹម ជីវ៉ា ថា មិនបាច់ឲ្យដល់២៤ម៉ោងទេ ដាច់ខាតមិនសុំទោសហេង ឡុង… ចង់ប្តឹងអី ប្តឹងទៅ

បន្ទាប់លោកអុឹម ជីវ៉ា បានលាលែងតំណែងពីក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ លោកក៏បាន ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បកស្រាយទាក់ទងនិងថវិកាដែលជាចំណូលប្រចាំឆ្នាំ ដែលបានពីសប្បុរសជន មានសម្តេចតេជោហ៊ុន សែន ផងនោះ ស្រាប់តែលោកហេងឡុង បានតបទៅលោកជីវ៉ាវិញថា ទកពេល២៤ម៉ោង ឲ្យលោកជីវ៉ា រកភស្តុតាងនិងមុនសុំទិសជាសាធារណៈ លោកនឹងដាក់ពាក្យប្តឹងហើយ។

លោកហេង ឡុង បានបង្ហោះសារតបថា “ខ្ញុំបាទកំពុងតែឲ្យមេធាវីសិក្សាផ្លូវច្បាប់
ករណីលោក អុឹម ជីវ៉ា ដែលបានផុសនិយាយបរិហារកេរ្តិ៍ពាក់ព័ន្ធនឹង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានខ្ញុំបាទជាប្រធាន។ ខ្ញុំសុំឱ្យលោកអុឹម ជីវ៉ា រកភស្តុតាងនូវអ្វីដែលលោកបាននិយាយ បើក្នុង២៤ម៉ោងលោកមិនមានភស្តុតាងទេ ហើយមិនសុំទោសជាសាធារណៈទេ ខ្ញុំបាទនឹងដាក់ពាក្យបណ្ដឹងដើម្បីការពារភាពស្អាតស្អំ និងរកយុត្តិធម៌ជូនសមាគម”។

ភ្លាមនោះ លោកអុឹមម ជីវ៉ា បានតបទៅលោកហង ឡុង វិញថា  “ខ្ញុំចង់ប្រាប់ទៅលោក ហេង ឡុង ថា មិនបាច់អោយដល់២៤ម៉ោងទេ គោលជំហររបស់ខ្ញុំ ខ្ញុំមិនសុំទោសលោកឯងជាដាច់ខាត បើលោកឯងប្តឹង ប្តឹងទៅសូមអញ្ជើញ ខ្ញុំស្វាគមន៍ជានិច្ច! ខ្ញុំអោយលោកឯងបំភ្លឺ៩ចំនុច បើលោកឯងបំភ្លឺបានមិនបានជាសិទ្ធលោកឯងជាប្រធានសមាគម ឬលោកឯងមិនហ៊ានបកស្រាយ? អីក៏អស្ចារ្យម្លេះលោក! ខ្ញុំអោយលោកឯងបកស្រាយបំភ្លឺ បែជាប្តឹងខ្ញុំ ?? សូមអោយបងប្អូនមហាជនជួយពិចារណាដោយការគួរផង!”។

លោកជីវ៉ា បន្ថែមថា “សូមបញ្ជាក់ថា ខ្ញុំមិនចេះខ្លាចឬព្រឺរោមរឿងប្តឹងរបស់លោកហេង ឡុងឡើយ ..! ខ្ញុំជាអ្នកក្រ ប្រវត្តិជាក្មេងវត្តនាគវ័ន្ត រស់ដោយសាបាយបាត្រព្រោះព្រះសង្ឃវត្តនាគវ័ន្តបានទូន្មានខ្ញុំថា កើតជាមនុស្ស ត្រូវមានគុណធម៌ កុំខ្លាចការពិត កុំខ្លាចអំពើអាក្រក់ “។

លោកជីវ៉ា បន្ថែមទៀតថា “ខ្ញុំក៏មានមេធាវីការពារក្តីអ្នកក្រីក្រដើម្បីការពារក្តីសិល្បៈក្រីក្រដូចជាខ្ញុំដែរ ខ្ញុំនឹងប្តឹងបកលោកវិញដែរ លោកចាំទទួលវិញទៅ ហេង ឡុង បើលេងកុំខឹង បើខឹងកុំលេង ។ ជិតដល់២៤ម៉ោងគេប្តឹងខ្ញុំហើយ.. ខ្ញុំខ្លាចណាស់លោកអើយ … បងប្អូនអើយខ្ញុំហូបបាយមិនចូលទេ កំពុងដេកភ័យ… បងប្អូនណាចិត្តល្អសុំស្រាបៀមួយកេះមកទុកផឹក ….ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”។

យ៉ាងណា យើងមិនទាន់ដឹងថា តើលោកហេង ឡុង នឹងចាត់វិធានការបែបណានៅឡើយ បន្ទាប់ពីលោកអុឹម ជីវ៉ា មិនព្រមសុំទោសជាសាធារណៈបែបនេះ៕

RELATED ARTICLES