Saturday, September 20, 2025
Homeតារាខ្មែរជម្លោះរវាងលោកហេង ឡុង និងលោកអុឹម ជីវ៉ា ប្អូនស្រីសម្តេចតេជោ ថា...

ជម្លោះរវាងលោកហេង ឡុង និងលោកអុឹម ជីវ៉ា ប្អូនស្រីសម្តេចតេជោ ថា…

បន្ទាប់ពីផ្ទុះជម្លោះដ៏ក្តៅគគុកដូចភ្នំភ្លើងរវាងលោកហេង ឡុង ប្រធានសមាគមសិល្បៈកម្ពុជា និងលោកអុឹម ជីវ៉ា អតីតក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ ពេលនេះលោកជំទាវហ៊ុន សុីណាត ប្ងូនស្រីរបស់សម្តេចតេជោហ៊ុន សែន បានបញ្ចេញមតិហើយ។

ក្នុងពាក្យបណ្តឹង១ច្បាប់ដែលលោកហេង ឡុង ប្តឹងលោកអុឹម ជីវ៉ា គឺមាន៣ករណី ទី១. បទបរិហារកេរ្តិ៍ជាសាធារណៈ, ទី២. ប្រមាថ និងទី៣. គំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តាញសង្គម (Facebook) ក្នុងគណនីមានឈ្មោះ អុឹម ជីវ៉ា។

ភ្លាមនោះ លោកះអុឹម ជីវ៉ា បានបង្ហោះវីដេអូ អមជាមួយសារថា “អុឹម ជីវ៉ា ភ័យណាស់លោកអើយ..! គេប្តឹង៣កររណី ពិបាកចិត្តពេក ហូបអីមិនចូល មកបងប្អូនណាទំនេរសូមអញ្ជើញមកពិសារអីជាមួយខ្ញុំ”។ ពេលនោះ ស្រាប់តែលោកជំទាវហ៊ុន សុីណាត បានចូល Comment ថា “មីងគិតថាសុទ្ធសឹងតែគ្នាឯងទេ គួរតែថយមួយជំហានម្នាក់ៗដោះស្រាយទើបល្អ” បន្ទាប់មក លោកលអុឹម ជីវ៉ា បានReply ថា “បាទសូមអរគុណអ្នកមីងតែគេ មិនគិតបែជាចង់ប្តឹងទៅវិញ”។

គួរបញ្ជាក់ថា ជម្លោះរវាងលោកអុឹម ជីវ៉ា និងលោកហេង ឡុង ជាមួយអ្នកនាងចន ច័ន្ទលក្ខិណា គឺផ្តើមចេញពីការខ្វែងគំនិតគ្នាក្នុងរឿងអ្នកនាងធី សុវណ្ណថា និងនាងយ៉ាយ៉ា រហូតធ្វើឲ្យលោកអុឹម ជីវ៉ា បានលាលែងតំណែងក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ និងសុំឲ្យលោកហេង ឡុងបកស្រាយថវិកាចំណូលប្រចាំឆ្នាំដែលបានពីសប្បុរសជន មានសម្តេចតេជោ ហ៊ុន សែន និងលោកឧកញ៉ាហុងពីវ និងលោកឧកញ៉ាលោកជំទាវមួយចំនួនទៀតដែលឧបត្ថម្ភប្រចាំឆ្នាំ ថាតើចំណាយទៅលើអ្វីខ្លះ។

ប៉ុន្តែបើតាមប្រភពពីអ្នកជិតស្និទ្ធលោកជីវ៉ា និងអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហើបឲ្យដឹងថា មុនឈានដល់ជម្លោះនេះ អ្នកទាំង២ធ្លាប់មានបញ្ហាជាមួយគ្នាម្តងរួចទៅហើយ ប៉ុន្តែត្រូវបានសម្របសម្រួលគ្នាឡើងវិញ។

ប្រភពដដែលបានបន្ថែមថា ចំពោះជម្លោះចុងក្រោយរវាងលោកជីវ៉ា និងអ្នកនាងលក្ខិណា ប្រហែលជាពិបាកសម្របសម្រួលគ្នាណាស់ ដោយពួកគេមើលឃើញថា អ្នកទាំង២ហាក់មានចិត្តរឹងរៀងៗខ្លួន រហូតដល់អ្នកនាងចន ច័ន្ទលក្ខិណា និងលោកហេង ឡុង ដាក់ពាក្យបណ្តឹងទៅតុលាការ ចំណែកលោកអុឹម ជីវ៉ា ថា ត្រៀមប្តឹងបក៕  

RELATED ARTICLES