តារាចម្រៀងនិងសម្តែងល្បីៗជាច្រើនដួងបានបង្ហាញសារសោកសៅសោកស្តាយអាឡោះអាល័យក្រៃលែង ចំពោះការយាងសោយទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងព្រះជន្មាយុ៧៦ព្រះវស្សា ដោយរោគាពាធ នៅមន្ទីពេទ្យប្រទេសថៃ នាវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

មាស សុខសោភា បានថ្លែងសារថា “ខ្ញុំម្ចាស់ពិតជាមានសេចក្តីសោកសង្រេងជាពន់ពេកណាស់ ចំពោះការយាងសោយព្រះពិរាល័យរបស់សម្តេចរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក ព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យខ្មែរ។ ស្នាមញញឹមនិងគ្រប់ស្នាព្រះហស្តរបស់ព្រះអង្គនឹងស្ថិតក្នុងបេះដូងខ្ញុំម្ចាស់ជារៀងរហូត។ សូមថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ”។

ឱក សុគន្ធកញ្ញា បានថ្លែងសារថា “សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្មា៧៦ព្រះវស្សា នាវេលាម៉ោង១២ៈ៣០នាទី ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។

កញ្ញា បានបន្តថា ព្រះអង្គព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បងនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យបូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាងផាត់ កាញ៉ុល នាដការីនៃរបាំព្រះរាជទ្រព្យ”។
ពេជ្រ សោភា ថ្លែងសារដែរថា “សូមថ្វាយព្រះអាល័យ សម្តេចព្រះរៀមនរោត្តម បុប្ផាទេវី ព្រះមាតានៃរបាំបុរាណខ្មែរ សូមព្រះវិញ្ញាណក្ខន្ធទ្រង់យាងទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ”។

គង់ សុជាតិ ថ្លែងសារថា “សូមចូលរួមរំលែកទុក្ខចំពោះសម្តេចព្រះរាជបុត្រីនរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ ហើយសូមថ្វាយមហាព្រះកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចយាងទៅកាន់ព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ”។

ចន ច័ន្ទលក្ខិណា ថ្លែងសារដែរថា “សូមថ្វាយព្រះអាល័យនិងសូមដួងវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀមស្តេចយាងសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

នី មុនីនាថ ថ្លែងសារថា “សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ”។

ព្រះកាយច័ន្ទ ថ្លែងសារថា “សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀមនរត្តម បុប្ផាទេវី ស្តេចយាង ទៅកាន់ឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ”។

កែវ ច័ន្ទសម្ផស្ស បញ្ចោញសារដែរថា “ក្នុងនាមខ្ញុំម្ចាស់ជាកូនខ្មែរសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង”។

ដោយឡែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេសនៃការសុគតរបស់សម្តេចរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី ហើយសម្តេចតម្រូវឱ្យក្រសួងស្ថាប័ននានាត្រូវ ហូតទង់ពាក់កណ្តាលដងនៅថ្ងៃនេះផងដែរ៕