ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកានេះ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស នៃការយាងសោយទិវង្គតរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នោះ ស្រាប់តែប្រធានសមាគមសិល្បៈខ្មែរ បានបញ្ចេញយោបល់ដាស់តឿនដល់ប្រជាពលរដ្ឋមួយចំនួនឲ្យផ្អាកវាយប្រហារសិន។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមគមខ្មែរ បានបង្ហោះសារថា “សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពីថ្ងៃកាន់ទុក្ខគោពវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃនេះគឺគ្រប់ក្រសួងស្ថាប័នរដ្ធទាំងអស់ត្រូវទំលាក់ទង់ជាតិត្រឹមពាក់កណ្តាល”។

អ្នកនាងលក្ខិណា បានបន្តថា ”ក្នុងនាមយើងជាប្រជាពលរដ្ឋ ជារាស្ត្រ គួរតែកាន់ទុក្ខគោរពវិញ្ញាក្ខន្ធទ្រង់អោយបានគ្រប់ៗគ្នា និងសូមមេត្តាផ្អាកការបញ្ចេញមតិយោបល់រិះគន់ ឌឺដង វាយប្រហារទាំងឡាយទៅ”។

គួបញ្ជាក់ថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយព្រះពិរាល័យកាលពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យប្រទេសថៃ។

ព្រះសពរបស់ព្រះអង្គបានយាងនិវត្តន៍មកដល់ប្រទសកម្ពុជា នៅវេលាម៉ោង៧កន្លះយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដង្ហែមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តបុទុមវតី៕