នៅក្នុងពិធីរៀបការលោកប៉ែន ចំរ៉ុង និងភរិយារូបស្រស់ ហ៊ុន ម៉ាណេ នៅព្រឹកនេះ បានធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលចូលដល់កម្មវិធីកាត់សក់នោះ ស្រាប់តែមានតារាកំប្លែង៣គូ សុទ្ធតែជាតារាល្បីៗបានចូលរួមកាត់សក់បង្កក់សិរីដល់គូស្វាមីភរិយាថ្មោងថ្មីនេះ។

គូទី១ គឺតារាកំប្លែង នាយចាបចៀន ចាប់ដៃគូជាមួយតារាពុជំនាញ គឺអ្នកនាងខាត់ សុឃីម។
គូទី២ គឺតារាកំប្លែង នាយគ្រឿន ចាប់ដៃគូជាមួយកំប្លែង អ្នកនាងខ្ញុង។
ចំណែកគូទី៣ គឺតារាកំប្លែង ខាត់ ចំរើន និងអ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ។

អ្នកចូលរួមិធីមង្គលការលោកប៉ែន ចំរ៉ុង បានលើកឡើងថា ពួកគេទើបតែឃើញពិធីមង្គលការមួយនេះទេ ដែលមានតារាកំប្លែងដល់ទៅ៣គូ ចូលរួមកាត់សក់ជាមួយគ្នា ដែលមើលទៅពិតជាប្លែក ហើយបង្កការសប្បាយរីករាយខ្លាំងណាស់។

គួរបញ្ជាក់ថា លោកប៉ែន ចំរ៉ុង និងភរិយា បានស្គាល់និងស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមកហើយ។ ទើបតែថ្ងៃនេះពួកគេបានដឹកដៃគ្នាចូលរោងការ។ ពិធិមង្គលការនេះបានធ្វើឡើងនៅវិមានពិភពថ្មីសែនសុខ អគារ “B”៕




