Saturday, September 20, 2025
Homeតារាខ្មែរសុគន្ធ និសា គាំងចម្លើយ បានត្រឹមឈរអឹមអៀន ពេលគេសួររឿងមួយនេះ

សុគន្ធ និសា គាំងចម្លើយ បានត្រឹមឈរអឹមអៀន ពេលគេសួររឿងមួយនេះ

តារាចម្រៀងប៊ុន សុគន្ធា ហៅសុគន្ធ និសា នៅតែមិនទាន់ពពោះឡើយ បើទោះជារៀបការ២ឆ្នាំទៅហើយក្តី។ ជាមួយគ្នានេះដែរ សុគន្ធ និសា ដែលត្រូវថៅកែហង្សមាស ដកតំណែងជាគណៈកម្មការ The Voice Kids រដូវកាលទី២នោះ រហូតមកដល់ពេលនេះនាងនៅតែមិនទាន់ទទួលបានកាដូលួងចិត្តពីលោកឧកញ៉ាដើម្បីទៅកាន់តំណែងថ្មីឡើយ ទើបធ្វើឱ្យនិសា នៅតែពិបាកស្តារមុខមាត់នៅហង្សមាស…។

សុគន្ធ និសា មានសម្រស់មិនធ្លាក់ចុះទេ ក្រោយពេលមានស្វាមី២ឆ្នាំនេះ គឺនាងនៅតែមានរាងស្វែលស្អាតដូចកាលនៅក្រមុំអ៊ីចឹង តាមរយៈការបង្ហាញខ្លួនចូលរួមមង្គលការអ្នកនាងសុន ស្រីពេជ្រ កាលពីខែមុន។

មិត្តភក្តិរួមអាជីពចោមរោមនិងបានសួរនាំនិសា រឿងពេលណាយកកូន ធ្វើឱ្យអ្នកចម្រៀងហង្សមាស រូបនេះ អឹមអៀមនិយាយមិនចេញឡើយ ព្រោះថា ឱក សុគន្ធកញ្ញា រៀបការបានតែ៥ខែ ដល់ថ្ងៃសម្រាលកូន ចំណែកនាងវិញរៀបការ២៤ខែ នៅតែមិនទាន់ពពោះទៀត។

ទោះជាពេលនេះ សុគន្ធ និសា មិនទាន់ហ៊ានពពោះយកកូនដំបូងមែន ប៉ុន្តែកាលពីខែមុន នាងបាននាំស្វាមីទៅរឹតចំណងស្នេហ៍នៅទីក្រុងសៀងហៃ ប្រទេសចិន និងទៅហ្វីលីពីន ជាដើម ក្រោយអ្នកទាំងពីរបង្ហាញការរវល់រៀងៗខ្លួននោះ។

ប្រភពបានឱ្យដឹងថា ស្វាមីរបស់សុគន្ធ និសា គឺលោកសាំបា តាមផ្គាប់ចិត្តនិសា គ្រប់ពេល ទោះជានាងចង់ឈប់ឬនៅច្រៀងទៀត លោកសម្របខ្លួនតាមភរិយាជានិច្ច។ ប៉ុន្តែមានរឿងមួយដែលនិសា មិនអាចធ្វើបានឡើយ នោះគឺទាំងថត MV និងភាពយន្តទាំងឡាយណាដែលមានឈុតតារាប្រុសឱបរឹតថើបខ្លាំង ពេកនោះ លោកសាំបា មិនអនុញ្ញាតជាដាច់ខាត៕

RELATED ARTICLES