Saturday, September 20, 2025
Homeតារាខ្មែរមាន សូនីតា រងការរិះគន់រឿងពាក់ស្បែកជើងចូលគាល់ព្រះមហាក្សត្រ ប៉ុន្តែនាងតបវិញថា...

មាន សូនីតា រងការរិះគន់រឿងពាក់ស្បែកជើងចូលគាល់ព្រះមហាក្សត្រ ប៉ុន្តែនាងតបវិញថា…

ក្រោយពីរងការរិះគន់មិនសំចៃមាត់ពីក្រុមអ្នកលងហ្វេសប៊ុកមួយចំនួន ករណីនាងពាក់ស្បែកជើងចូលគាស់ព្រះមហាក្សត្រសម្តេចព្រះបាទនរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិ​ នោះ ពលនេះមាន សូនីតា បានចេញមុខបកស្រាយថា នាងគោរពតាមបែបបទពិធីការនៅក្នុង្រះរាជវាំងអស់ហើយ។

មាន សូនីតា បានបង្ហោះសារនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា “នាងខ្ញុំ​ មាន​ សូនីតា​ សូមជំរាបដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថា នាងខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ​ និង​សម្តេចព្រះវររាជមាតាជាតិ​ រួមជាមួយប្រតិភូដទៃទៀត​ ដោយមានពិធីការនៃបរមរាជវាំងណែនាំនិងរៀបចំជូនត្រឹមត្រូវគោរពតាមច្បាប់ក្បួននៃព្រះបរមរាជវាំង”។

សូនីតា បន្តថា “ការចូលគាល់របស់នាងខ្ញុំនិងប្រតិភូនេះគឺគោរពបែបបទពិធីការត្រឹមត្រូវតាមការណែនាំរបស់ពិធីការរបស់ព្រះបរមរាជវាំងទាំងអស់ ករណីខ្ញុំពាក់ស្បែកជេីងនេះ​ ពុំមានខុសអ្វីឡេីយ​ បេីប្រការមិនគប្បីពិធីការនៃព្រះបរមរាជវាំងប្រាកដជាណែនាំជាមិនខាន”។

សូនីតា បន្ថែមថា “សូមបងប្អូនមួយចំនួនដែលបានរិះគន់ នឹងមិនពេញចិត្ត សូមពិចារណាអោយច្បាស់លាស់សិន។

បញ្ជាក់ : មើលឱ្យជាក់ចាំញាក់ចិញ្ចើមកុំចេះតែនិយាយតាមការគិតឃើញដោយមិនមានក្បួនមានច្បាប់ ច្បាស់លាស់ ពិសេសមិនមែនការយល់ឃើញរបស់អ្នកសុទ្ធតែត្រឹមត្រូវរហូតនោះទេ ព្រោះអ្នកយល់ឃើញយ៉ាងមិចអ្នកគិតថាចំណុចនោះគឺដឹងតែត្រូវ ការចូលគាល់ព្រះអង្គទាំងទ្វេក្នុងព្រះរបមរាជវាំង មិនមែនចេះតែចូលងាយស្រួល ហើយធ្វើអ្វីតាមចិត្តចង់ទេ សុំ share ម្នាក់១ផងណាដើម្បីអោយបងប្អូន
ជ្រាបកាន់តែច្បាស់ណា៎ ….”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កញ្ញាមាន សូនីតា បានចូលគាល់ព្រះមហាក្សត្រ និងព្រះវររាជមាតា ដើម្បីយកក្រមាចំនួន២០០ ថ្វាយព្រះអង្គទាំងទ្វេនៅព្រះរាជវាំងប្រាសាទខេមរិន្ទ៕

RELATED ARTICLES