Sunday, September 21, 2025
Homeតារាខ្មែរផាន់ ផាត់ណា កូនប្រុសអាយុ៥ឆ្នាំ ទើបដឹកដៃប្តីចូលរោងការ

ផាន់ ផាត់ណា កូនប្រុសអាយុ៥ឆ្នាំ ទើបដឹកដៃប្តីចូលរោងការ

តារាសម្តែងផាន់ ផាត់ណា អះអាងថា នាងនឹងរៀបការតាមប្រពៃណីខ្មែរនៅរយៈពេល៥ឆ្នាំខាងមុខនេះទៀត ពោលគឺបានកំណត់រួចជាស្រេចទៅហើយថា ពេលកូនរបស់នាងមានវ័យ៥ឆ្នាំ នាងនឹងចូលរោងការតែម្តង។

ថ្វីត្បិតតែផាត់ណា ថា នឹងមិនចោលប្រពៃណីខ្មែរមែន ប៉ុន្តែស្រីស្រស់រូបនេះនៅតែព្យាយាមលាក់ស្វាមីដដែល ដោយមិនព្រមប្រាប់ថា ឪពុករបស់កូនប្រុសនាងនោះជាមន្ត្រីធំ, អាណិកជនខ្មែរនៅ បរទេស ឬប្រុសអាគាំងឡើយ។

ផាន់ ផាត់ណា វាចាថា “ឥឡូវកូនប្រុសរបស់ខ្ញុំមានអាយុទើបជាង២ខែទេ អ៊ីចឹងខ្ញុំបានតាំងចិត្តថា នឹងរៀបការនៅពេលដែលគេមានវ័យ៥ឆ្នាំ ពោលគឺនៅ៥ឆ្នាំខាងមុខនេះទៀត ដល់ថ្ងៃខ្ញុំរៀបការដែរហើយ។ សម្រាប់អាយុខ្ញុំឆ្នាំហ្នឹង២៦ឆ្នាំហើយ អ៊ីចឹងពេលដែលខ្ញុំចូលរោងការនោះ គឺនៅអាយុ៣១ឆ្នាំ។ ប៉ុន្តែស្វាមីខ្ញុំជាអ្នកណានោះ ខ្ញុំមិនអាចបង្ហាញមុខពេលនេះបានទេ គ្រាន់តែអាចនិយាយបានថា គាត់គឺជាអ្នកជំនួញម្នាក់ទៅបានហើយ”។

ការព្យាយាមលាក់មុខគូស្នេហ៍នៅពេលដែលនាងសម្រាលបានកូន១ទៅហើយនេះ ធ្វើឱ្យមានការសង្ស័យថា ប្តីផាន់ ផាត់ណា ជាមន្ត្រីធំ ឬអ្នកជំនួញល្បីឈ្មោះម្នាក់ដែលគ្រាន់តែចេញរូបមកភ្លាមអ្នកណាៗក៏ផ្អើលដែរ ហេតុនេះហើយបានជានាងចង់លាក់មុខ។

ទោះជាយ៉ាងណា ក៏ផាត់ណា នៅតែមិនប្តូរចិត្តទេ ដោយអះអាងថា នាងចង់បង្ហាញប្តីនៅថ្ងៃរៀបការ ឆ្នាំ២០២៥ខាងមុខនេះ មិនចង់បញ្ចេញនៅពេលនេះទេ។

ក្រោយមានកូន១នេះ គេឃើញផាន់ ផាត់ណា លេងខ្លួនកាន់តែសិចស៊ីឡើងៗ ដូចជាពេលខ្លះនាងបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ដោយមិនខ្លាចស្វាមីប្រចណ្ឌឡើយ។

ក្រៅពីផាន់ ផាត់ណា តារាមានកូនមុនរៀបការ មានដូចជា អ្នកនាងសុន ស្រីពេជ្រ, ឡោម លក្ខិណា, នៅ សុនិតា, ទេព សម្ផស្ស និងនីរ័ត្ន ជាដើម៕

RELATED ARTICLES