Sunday, September 21, 2025
Homeតារាខ្មែរប៉ែន ចំរ៉ុង ទោះជាគេសរសើរភរិយាស្អាតដូចតារា ប៉ុន្តែលោកហាមដាច់ខាត...

ប៉ែន ចំរ៉ុង ទោះជាគេសរសើរភរិយាស្អាតដូចតារា ប៉ុន្តែលោកហាមដាច់ខាត…

តារាសម្តែងនិងពិធីករ ប៉ែន ចំរ៉ុង បានក្លាយជា​ស្វាមីរបស់អ្នកនាងហ៊ុន ម៉ាណេ ស្របច្បាប់ទៅហើយ ដោយកប់ចោលស្នេហ៍ចាស់អតីតប្រពន្ធ អ្នកនាងភិន សុដាលីស ត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ចំរ៉ុង ថា លោកនឹងត្រៀមយកកូនឱ្យបានឆាប់ៗ ហើយចង់បានភ្លោះ៣តែម្តង ប៉ុន្តែនឹងមិនអនុញ្ញាត ឱ្យភរិយាចាប់អាជីពសិល្បៈជាដាច់ខាត…។

លោកប៉ែន ចំរ៉ុង រៀបការជាមួយអ្នកនាងហ៊ុន ម៉ាណេ ដោយជោគជ័យកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានពិភពថ្មីសែនសុខ រាជធានីភ្នំពេញ ដោយគ្មានភាគីណាមកអុកឡុកឡើយ បើទោះជាកន្លងមកពិធីករនិងតារាសម្តែងរូបនេះធ្លាប់បានផ្ទុះជម្លោះជាមួយអតីតប្រពន្ធ អ្នកនាងភិន សុដាលីស ហើយបញ្ចប់ស្នេហ៍ទាំងចម្រូងចម្រាសក្តី។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅថ្ងៃរៀបការចំរ៉ុង តែម្តង សុដាលីស បានថ្លែងសារដោយចំហថា “ជីវិតជម្រើសរបស់យើងអាចជ្រើសរើសថា យើងចង់ដើរតាមផ្លូវជីវិតបែបណា ធ្វើជាមនុស្សបែបណា រស់នៅបែបណា យើងប្រាថ្នាអ្វីក៏បានដែរ វាសុទ្ធតែជាកម្មសិទ្ធិរបស់យើងទេ។ ប៉ុន្តែ អ្វីដែលយើងត្រូវខ្វល់ខ្វាយ គឺត្រូវតែជាមនុស្សល្អ មនុស្សត្រឹមត្រូវ មិនមែនអាក្រក់ដើម្បីបំផ្លាញអ្នកដទៃ”។

យ៉ាងណា លោកប៉ែន ចំរ៉ុង ហាក់មិនខ្វល់ខ្វាយរឿងអតីតភរិយា ថ្លែងសារដ៏រសើបចំថ្ងៃមង្គលការរបស់ខ្លួនឡើយ ព្រោះតារារូបនេះរវល់ជាប់ទទួលភ្ញៀវដែលសម្រុកមករាប់រយនាក់ ហើយមិត្តរួមអាជីពទាំងនោះបានសុំរូបគេ Selfie រកតែរើខ្លួនមិនចង់រួចឡើយ។

លោកប៉ែន ចំរ៉ុង ថ្លែងថា “មូលហេតុដែលខ្ញុំសម្រេចចិត្តរៀបការជាមួយគាត់ (ម៉ាណេ) នៅពេលនេះ ព្រោះនាងជានារីម្នាក់ដែលមិនដែលរត់ចោលខ្ញុំទេ ទោះជាមានរឿងអ្វីក៏ដោយ។ គាត់មិនមែនជាកូនអ្នកមានទេ ប៉ុន្តែខ្ញុំគិតថា ពួកយើងនឹងរស់នៅជាមួយគ្នាយូរអង្វែងតទៅ។ មង្គលការនេះ ខ្ញុំមិនអាចនិយាយបានថា ចំណាយអស់លុយប៉ុន្មានទេ ព្រោះបើនិយាយរឿងលុយទៅខ្លាចគេថាអួត”។

ដោយឡែក អ្នកនាងហ៊ុន ម៉ាណេ បន្ថែមពីលើស្វាមីថា “ខ្ញុំរៀបការជាមួយគាត់ ព្រោះគាត់ជាបុរស ម្នាក់ដែលធ្វើឱ្យខ្ញុំសប្បាយរហូត។ គាត់ចេះនិយាយរឿងកំប្លែង…”។

លោកប៉ែន ចំរ៉ុង អះអាងថា ក្រោយរៀបការហើយ លោកមិនបារម្ភខ្លាចធ្លាក់កូដក្នុងអាជីពសិល្បៈ នោះទេ ព្រោះមើលឃើញគំរូលោកព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត និងខាន់ ជែមស៍ ជាដើម ពេលបង្ហាញមហាជន ឱ្យដឹងថា មានប្រពន្ធកូនហើយ ពួកគាត់នៅតែល្បី។

ប៉ុន្តែលោកមិនអនុញ្ញាតប្រពន្ធចាប់អាជីពសិល្បៈនោះ ទេ បើទោះជាភ្ញៀវដែលទៅចូលរួមមង្គលការរបស់លោកថា អ្នកនាងដាណេ មានសម្រស់ស្អាតដូចតារា ហើយមានស្នាមញញឹមនិងត្រេមុខស្រដៀងអតីតតារាសម្តែងខៀវ រ៉ាវី ក្តី។

លោកប៉ែន ចំរ៉ុង បញ្ជាក់ថា “បើគាត់ចូលសិល្បៈលេងៗអីហ្នឹង ខ្ញុំអនុញ្ញាត។ ប៉ុន្តែបើចូលសិល្បៈមែន ទែន យកជាអាជីពអី ខ្ញុំមិនអនុញ្ញាតជាដាច់ខាត។ ខ្ញុំអត់ចង់ឱ្យគាត់ចាប់អាជីពសិល្បៈទេ។ ក្រោយរៀបការហើយ ខ្ញុំមានក្រុមហ៊ុនរកស៊ីផ្នែកអចលនទ្រព្យមួយ អ៊ីចឹងពួកយើងរវល់ខាងហ្នឹងច្រើន។ ប៉ុន្តែខ្ញុំនៅតែបន្តអាជីពសិល្បៈរហូតដល់អស់ជីវិត ឬលែងមានអ្នកគាំទ្រ”។

នៅថ្ងៃរៀបមង្គលការនោះ ក្រៅពីទទួលបានចំណងដៃជាច្រើនពីភ្ញៀវកិត្តិយសនិងតារារួមអាជីព ដែលសឹងតែគ្មានអ្នកបាត់មុខនោះ លោកប៉ែន ចំរ៉ុង ក៏បានទទួលចំណងដៃ១ម៉ឺនដុល្លារ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ៉្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕

RELATED ARTICLES