Sunday, September 21, 2025
Homeតារាខ្មែរហុិន ច័ន្ទនីរ័ត្ន មានចិត្តចូលរោងការ ត្រឹមតែ...

ហុិន ច័ន្ទនីរ័ត្ន មានចិត្តចូលរោងការ ត្រឹមតែ…

ហ៊ិន ច័ន្ទនីរ័ត្ន ហាក់ស្ទាក់ស្ទើរចំពោះការចូលរោងការ ខណៈដែលតារាជាច្រើនសម្រុកគ្នារៀបការ នៅឆ្នាំ២០១៩នេះ ប៉ុន្តែពិធីការិនីធ្មេញច្រពើសដ៏មានមន្តស្នេហ៍នេះវិញបែរជាថា មិនអាចនិយាយរឿងរៀបការមុនឱ្យគេដឹងបានឡើយ ព្រោះពេលនេះចិត្តនាងនៅមិនទាន់ចង់រៀបការ១០០%ទេ គឺចង់តែពាក់កណ្តាល៥០%សិនប៉ុណ្ណោះ ហើយសល់ពាក់កណ្តាលទៀតចាំមើលសភាពជាក់ស្តែងតែម្តង។

តារាមានមន្តស្នេហ៍ហ៊ិន ច័ន្ទនីរ័ត្ន វាចាថា “ខ្ញុំមិនអាចនិយាយរឿងរៀបការថាធ្វើពេលណាបានទេ ព្រោះឃើញតារាខ្លះគេលាក់ដែរហ្នឹងដល់ថ្ងៃបានគេបញ្ចោញឱ្យឃើញតែម្តង។ សម្រាប់ខ្ញុំអត់ហ៊ាននិយាយមុនខ្លាចមានការប្រែប្រួល អ៊ីចឹងខ្ញុំអាចនិយាយថាចង់រៀបការ៥០% មិនទាន់ចង់រៀបការ៥០% សរុបទៅមិនទាន់ច្បាស់លាស់ថាការពេលណាទេខ្ញុំ។ នៅឆ្នាំ២០១៩នេះ ឃើញតារាៗគេការច្រើនមែនហ្នឹង ប៉ុន្តែធ្វើម៉េចគេដល់គូយើងមិនអាចធ្វើដូចគេបានទេ”។

ទោះជាយ៉ាងណា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែមិនហ៊ានទម្លាយរឿងពេលណារៀបការនោះឡើយ ប៉ុន្តែការបង្ហាញអត្តសញ្ញាណរបស់គូស្នេហ៍ ស្រីស្អាតតូចតន់រូបនេះកាន់តែខ្លាចថែមទៀត បើទោះជាកន្លងមកគេឃើញនាងនិងគូស្នេហ៍ជិះរថយន្តទំនើប Range Rover ពណ៌ខ្មៅ ជាមួយគ្នាជាញឹកញាប់ក៏ដោយ។

ពិធីការិនីទូរទស្សន៍បាយ័ន រូបនេះ បន្ថែមថា “រឿងហ្នឹងពិបាកនិយាយណាស់… (សើច)។ ខ្ញុំមិនទាន់ចង់និយាយរឿងហ្នឹងឆាប់ៗអ៊ីចឹងទេ។ ឃើញតារាខ្លះក៏គេមិននិយាយមុនអ៊ីចឹងដែរ ចាំដល់ពេល បង្ហាញឱ្យគ្រប់គ្នាបានឃើញតែម្តង។ ខ្ញុំអាចនិយាយបានត្រឹមពាក់កណ្តាលសិនថា យើងស្ថិតក្នុងដំណាក់កាលស្វែងយល់ចិត្តគ្នាមិនទាន់ច្បាស់លាស់រឿងរៀបការអីនៅមិនទាន់គិតដល់ទេ”។

យ៉ាងណា គេជឿថា ចំណងស្នេហាថ្មីរបស់ពិធីការិនីវ័យ២៧ឆ្នាំ នីរ័ត្ន ជាមួយប្រុសសង្ហាវ័យក្មេង នឹងអាចឈានទៅរកជីវិតអាពាហ៍ពិពាហ៍ជាមិនខាន ទេ ព្រោះពេលនេះ ពួកគេស្រលាញ់បាត់គ្នាមិនបានឡើយ៕

RELATED ARTICLES