Sunday, September 21, 2025
Homeតារាខ្មែរភិន សុដាលីស ៖ យើងបន្ទោសខ្លួនឯងថាទន់ជ្រាយ ប៉ុន្តែការពិតគឺយើងរឹងមាំដែលអាចទ្រាំរហូតមកដល់ថ្ងៃនេះ

ភិន សុដាលីស ៖ យើងបន្ទោសខ្លួនឯងថាទន់ជ្រាយ ប៉ុន្តែការពិតគឺយើងរឹងមាំដែលអាចទ្រាំរហូតមកដល់ថ្ងៃនេះ

បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងឆាកជីវិត រហូតធ្លាក់ខ្លួនក្លាយជាស្ត្រីមេម៉ាយចិញ្ចឹមកូនស្រីតែម្នាក់ឯង នៅថ្ងៃនេះ អ្នកនាងភិន សុដាលីស បានបង្ហោះសារបង្ហាញពីការតស៊ូរបស់នាង និងលើកទឹកចិត្តខ្លួនឯងផងដែរ។

អ្នកនាងភិន សុដាលីសា បានបង្ហោះសារថា “បើសម្លឹងមើលខ្លួនឯងនៅថ្ងៃនេះ យើងនឹងនឹកឃើញដល់ខ្លួនយើងកាលពីមុន”។

សុដាលីស បន្តថា “មិនថាយើងឆ្លងកាត់អ្វីមកខ្លះ លំបាកប៉ុនណា ឈឺចាប់យូរប៉ុនណា និងច្រើនប៉ុនណា នឿយហត់យ៉ាងណា សាងកំហុសច្រើនរាប់ភ្លេច ត្រូវបានគេកុហកបោកប្រាស់ច្រើនរាប់មិនអស់ រស់នៅជាមួយនឹងពាក្យថាទ្រាំរហូតមកទល់នឹងថ្ងៃនេះ យើងក៏សម្លឹងឃើញពីទំហំនៃភាពរឹងមាំរបស់យើងកន្លងមកថាវាមានទំហំធំលើសពីខ្លួនរបស់យើងនេះរាប់សិបដង”។

មេម៉ាយកូន១រូបស្រស់នេះ បន្ថែមថា “យើងបន្ទោសខ្លួនឯងថាទន់ជ្រាយ ប៉ុន្តែការពិតគឺយើងរឹងមាំដែលអាចទ្រាំរហូតមកដល់ថ្ងៃនេះ។ ទោះជាមានរឿងច្រើនដែលយើងមិនទាន់មានឱកាសនិយាយវាចេញមក ប៉ុន្តែយើងក៏ដឹងថា ខ្លួនឯងបានឆ្លងកាត់រឿងទាំងនោះមកដោយជោគជ័យ”។

គួបញ្ជាក់ថា ក្រោយពីត្រូវបែកបាក់ស្នេហាជាមួយអតីតប្តី គឺលោកប៉ែន ចំរ៉ុង ដោយបន្សល់កូនស្រីម្នាក់ អ្នកនាងភិន សុដាលីស បានតស៊ូចិញ្ចឹមបីបាច់កូនតែម្នាក់ឯង ដែលរហូតមកដល់ពេលនេះកូនស្រីរបស់នាង ឈ្មោះ Katherina មានវ័យជាង៣ឆ្នាំទៅហើយ៕

RELATED ARTICLES