Sunday, September 21, 2025
Homeតារាខ្មែរនាយចឺម ត្រៀមចាយលុយ២០មុឺនដុល្លារ ក្រោយផ្ទុះរឿងឆាតញ៉ែសង្សារគេ

នាយចឺម ត្រៀមចាយលុយ២០មុឺនដុល្លារ ក្រោយផ្ទុះរឿងឆាតញ៉ែសង្សារគេ

ខេត្តកំពង់ស្ពឺ ៖ តារាចម្រៀងវ័យក្មេង សុខ មេសា ហៅនាយចឺម ក្រោយពេលផ្ទុះរឿងឆាតញ៉ែសង្សារគេ និងណាត់ទៅដេកផ្ទះសំណាក់ ត្រូវគេវ៉ៃបែកក្បាលដេរ៥ថ្នេរ នៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នោះមក ក៏មានទាំងអ្នកគាំទ្រសម្តែងនូវការអាណិតអាសូរ និងអ្នករិះគន់។

ជាមួយនេះ ស្របពេលរឿងនេះមិនទាន់ទាំងស្ងប់ផង ស្រាប់តែមានព័ត៌មានថា នាយចឺម បានដើរចែកធៀបអញ្ជើញភ្ញៀវរាប់ពាន់នាក់ចូលរួមពិធីឡើងផ្ទះវីឡាថ្មីតម្លៃជាង២០ម៉ឺនដុល្លារ នៅឯស្រុកកំណើតស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាំឱ្យលេចឮពាក្យសរសើរថា នាយចឺម ញ៉ែសង្សារគេបែកក្បាលមធ្យមងំជប់លៀងធំ ឡើងវីឡា២០ម៉ឺនដុល្លារ យ៉ាងឡូយ។

អ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនបានសម្តែងការកោតសរសើរថា នាយចឺម តារាចម្រៀងវ័យក្មេងដែលមានប្រភពពីអ្នកកំប្លែងក្នុងក្រុមនាយពែកមី ទើបតែចូលសិល្បៈចាប់អាជីពជាអ្នកចម្រៀងប្រចាំផលិតកម្មសាន់ដេ បានប៉ុន្មានឆ្នាំសោះ ស្រាប់តែមានលុយទិញឡានទំនើប (ពីមុនជិះឡានហាំមឺរ សព្វថ្ងៃជិះឡានតូយ៉ូតា ធុនដ្រា)។

មិនតែប៉ុណ្ណោះ នាយចឺំម បានសាងសង់ផ្ទះវីឡាថ្មីជូនម្តាយរបស់គេនៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ តម្លៃដល់ទៅជាង២០ម៉ឺនដុល្លារ យ៉ាងមិននឹកស្មានដល់ ហើយកំពុងរៀបចំពិធី ឡើងគេហដ្ឋានថ្មីនេះយ៉ាងអធិកអធមនៅដើមខែមករា ឆ្នាំ២០២០ ខាងមុខនេះទៀតផង។

យោងតាមសំបុត្រអញ្ជើញភ្ញៀវ ដែលនាយចឺម បានដើរចែកអញ្ជើញដល់ញាតិមិត្តបងប្អូន និងអ្នកសិល្បៈជិតដិតជាបណ្តើរៗមកហើយនោះ បានបញ្ជាក់ថា “ម្ចាស់កម្មវិធីសុខ មេសា ហៅចឺម សូមគោរពអញ្ជើញភ្ញៀវកិត្តិយសចូលរួមពិធីឡើងគេហដ្ឋានថ្មី ដែលនឹងប្រារឰធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៤រសៀល នៅគេហដ្ឋានថ្មីរបស់យើងខ្ញុំ ភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ”៕

RELATED ARTICLES