បទចម្រៀងដែលមានចំណងជើងថា ”ទឹកភ្នែកសំរាម” បានចេញជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដែលចម្រៀងមួយបទនេះរៀបរាប់ពីរឿងប្ដីផិតក្បត់ប្រពន្ធនិងកូនបីនាក់ ដ៏កម្សត់ មិនមែននិយាយពីសំរាមដូចការប៉ាន់ស្មានមុនចម្រៀងនេះចេញនោះទេ។

អ្នកស្ដាប់បទនេះបានឲ្យដឹងថា ចម្រៀងមួយបទនេះមានអត្ថន័យកម្សត់អប់រំខ្លាំង ពិសេសប្រុសៗដែលផិតក្បត់ប្រពន្ធ ខណៈដែលចម្រៀងនេះចេញលើបណ្ដាញសង្គម ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែអត្ថន័យបទចម្រៀងជ្រាលជ្រៅ ចំពោះស្រីម្នាក់ដែលត្រូវប្ដីបោះបង់ ហើយមិនចុះចាញ់និងជីវិតតស៊ូរស់នៅចិញ្ចឹមកូនបីនាក់។

បទនេះជា Original Songs ថ្មីរបស់អ្នកស្រីទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ហើយក៍មិនមែនជាបទទី១ដែរ សម្រាប់អ្នកស្រីក្នុងការចេញបទចម្រៀងនោះទេ ព្រោះអ្នកស្រីបានចេញជាច្រើនបទមកហើយ ដោយមានទាំង Cover បទពីដើមៗផងដែរ។

អ្នកស្រីទ្រី ដាណា បានឲ្យដឹងថា “បទ ”ទឹកភ្នែកសំរាម” បាននិពន្ធឡើងដើម្បីដាស់តឿនដល់ស្វាមីទាំងឡាយ ត្រូវគិតពីក្រុមគ្រូសារកុំឲ្យមានការបែកបាក់ ហើយបង្រៀនមនុស្សស្រីកុំឲ្យចុះចាញ់ត្រូវចេះតស៊ូទៅមុខទៀត”។

អ្នកស្រីក៏សូមថ្លែងអំណរគុណដល់អ្នកកគាំទ្រ ពិសេសសមាជិកនារីៗរបស់អ្នកស្រី ដែលសព្វថ្ងៃមានរហូតដល់៧ម៉ឺននាក់ ដែលស្រលាញ់និងគាំទ្រទាំងវិស័យសិល្បៈ និងការរកស៊ីរបស់អ្នកស្រីផងដែរ៕